Header Ads

ពេលបានអានចប់អាចស្រក់ទឹកភ្នែក!!! ព្រោះតែគ្រួសារ ទើបធ្វើឲ្យបុរសម្នាក់នេះសុខចិត្តហែលទឹកដើម្បីលក់ការ៉េមឲ្យអ្នកដំណើរ

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ មានស្ត្រីម្នាក់ឈ្មោះ Abbey Ann Hernandez ជាជនជាតិហ្វីលីពីន គាត់បានបង្ហោះសារមួយពីបុរសចំណាស់ម្នាក់ ដែលធ្វើឲ្យមានមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះទេ គឺបានធ្វើឲ្យគេស៊ែររហូតដល់ទៅរាប់មុឺនទៀតផង ព្រោះរឿងរបស់ស្ត្រីខាងលើបានបង្ហោះនេះវាស្ទើរតែមិនអាចកើតឡើងនៅលើលោកយើងនេះទៀតផង។


កាលពីដំបូងឡើងស្ត្រីម្នាក់នេះបានគិតក្នុងចិត្តថា បុរសម្នាក់នេះគ្រាន់តែហែលក្នុងទឹកសមុទ្រសំដៅទៅរកពួកគេលែងទេ ប៉ុន្តែបន្តិចក្រោយមកទើបពួកគេដឹងការពិតថា បុរសនោះប្រឹងហែលទៅដើម្បីយកការ៉េមកលក់ទៅវិញ។


គួរបញ្ជាក់ផងដែរថា ភាពក្រីក្រនៅក្នុងប្រទេសហ្វីលីពីន គឺជាបញ្ហាចម្បងដែលកំពុងកើនឡើង និងមិនទាន់ត្រូវបានគេដោះស្រាយឲ្យបានប្រសើរឡើងនៅឡើយទេ។ ក្នុងនោះផងដែរភាពក្រីក្រក៏បានធ្វើឲ្យមានការប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសហ្វីលីពីន ដោយក្នុងនោះគេសង្កេតឃើញថា មានប្រជាជនក្រីក្រជាច្រើន កំពុងតែព្រមធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីដូរជាម្ហូបមួយតុកសម្រាប់ចិញ្ចឹមជីវិតរស់នៅជារៀងរាល់ថ្ងៃ។ អ្វីដែលគួរអោយស្ដាយទៀតនោះគឺមិនថាក្មេងៗពេញកម្លាំង ដែលមនុស្សចាស់ ពួកគេគឺមិនមានជម្រើស ត្រូវតែប្តូរធ្វើការគ្រប់យ៉ាង ដើម្បីជួយដល់គ្រួសាររបស់ពួកគេឱ្យរស់រានមានជីវិត។


ចំពោះហេតុផលដែលធ្វើឲ្យស្ត្រីខាងលើនេះបានជួបបុរសចំណាស់នេះគឺដោយសារតែនាង និងក្រុមគ្រួសារបានសម្រាកវិស្សមកាលនៅឆ្នេរសមុទ្រ នាងក៏បានប្រទះឃើញបុរសវ័យចំណាស់ម្នាក់ហែលទឹកឆ្ពោះទៅរកទូករបស់ពួកគេតែម្តងទៅ ជាមួយគ្នានោះដោយសារតែការអាណិតអាសូរនាង និងក្រុមគ្រួសារក៏បានជួយទិញការ៉េមរបស់បុរសម្នាក់នេះទៅ។


ចំពោះហេតុផលដែលស្ត្រីឈ្មោះ Abbey Ann Hernandez បានយករូបភាពទាំងនេះទៅបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះគឺចង់បង្ហាញថា ឲ្យតែមានការតស៊ូ និងប្រឹងប្រែង មនុស្សយើងគឺមិនដាច់ពោះស្លាប់នោះទេ បើទោះជាវាមានការលំបាកខ្លាំងយ៉ាងណាក៏ដោយ ហើយមួយវិញទៀតក៏ចង់បង្ហាញថាកុំឲ្យមានអ្នកផ្សេងមានក្តីអស់សង្ឃឹមធ្វើអ្វី ព្រោះជីវិតរបស់មនុស្សលើលោកយើងនេះមានការលំបាកតាមបែបផែនខុសៗគ្នា៕



ខាងក្រោមនេះជារូបភាពរបស់ Abbey Ann Hernandez និងក្រុមគ្រួសារ
















ប្រភព៖ www.viral4real.com
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់

No comments