មានហេតុការណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយមាន ជនសង្ស័យម្នាក់ ត្រូវបានក្រុមគ្រួសាររបស់ជនរងគ្រោះនាំគ្នាដេញតាមចាប់ខ្លួនបាន ហើយក៏ប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការឃាត់ខ្លួននិងសាកសួរបន្ត ក្រោយពីជនល្មោភកាមរូបនេះ បានឃើញក្មេងស្រីរងគ្រោះកំពុងផ្លាស់សម្លៀកបំពាក់ ដោយមិនបានចាក់គន្លឹះទ្វារ ទើបចូលទៅចាប់រំលោភ ។

ចំពោះជនសង្ស័យនេះ មានឈ្មោះ សួន សារ៉េត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ហើយស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះអាយុ១៦ឆ្នាំ ដែលទើបនឹងត្រឡប់មកពីលក់ដូរនៅផ្សារវិញរួចក៏ឡើងទៅលើផ្ទះចូលក្នុងបន្ទប់ដូរសម្លៀកបំពាក់ដោយនាងភ្លេចដាក់គន្លឹះទ្វារបន្ទប់ ទើបបណ្តាលឲ្យជននេះអាចចូលទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ តែមិនសម្រេចត្រូវជនរងគ្រោះឃើញស្រែកឲ្យគេជួយ ធ្វើឲ្យជនសង្ស័យភ័យ ក៏រត់ចុះមកក្រោម ត្រូវបានក្រុមគ្រួសារជនរងគ្រោះនាំគ្នាដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
Post a Comment