ចប់ម៉ង!!!! លោកតា វុិចទ័រ ទ្រាំលែងបានហើយជាមួយកូនស្រី នីឡា ទើបដាច់ចិត្តបង្ហោះរូបមួយសន្លឹកនេះ ផ្អើលពេញហ្វេសប៊ុក
កាលពីពេលថ្មីៗនេះ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ អ្នកផលិតកម្មវិធីដ៏ល្បីនៅក្រុមហ៊ុន ស៊ីប៊ីអេស លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានបង្ហោះសារសរសើរកូនស្រី នីឡា ក្នុងន័យឌឺដង ថា «ពិតជាកំពូលឆ្លាតមែន ជិះឡានអស់សាំងយកមកចតបិទផ្លូវឡានឪ ហើយទុកសោឲ្យទៀត» ។ រំពេចនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Savan Hin» បានខមមិនថា «នីឡា ឆ្លាតណាស់ មិនចង់ចំណាយលុយច្រើន ទើបនាងធ្វើបែបនេះ» ។
ភ្លាមៗនោះ លោកតា វ៉ិចទ័រ បានខមមិនឆ្លើយឆ្លងជាមួយមហាជនជាច្រើន ដោយទម្លាយពីដើមហេតុដែល នីឡា ចតឡានមិនឲ្យឡានលោកតា វ៉ិចទ័រ ចេញបាន ពីព្រោះ នីឡា ខឹងខ្ចីលុយឪពុកនាងមិនបាន ។ ជាងនេះលោកតា វ៉ិចទ័រ បានបង្ហើបថា «កូនស្រីម្នាក់នេះ រិះខាំ ហើយមិនងាយរបេះទេ លុយនាង មិនហ៊ានចាយទេ»។ តែទោះជាយ៉ាងណា លោកតា វ៉ិចទ័រ ហាក់គ្មានចេតនាខឹងកូនស្រីបន្តិចសោះឡើង ហើយថែមទាំងយកឡានកូនស្រីទៅចាក់ឲ្យពេញតែម្តងទៅ។
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់

ក្រៅពីនោះ កាលពីម្សិលមិញនេះលោកតា វ៉ិចទ័រ ក៏បានបង្ហោះនូវរូបភាពមួយចំនួន ព្រមជាមួយសារខ្លះៗដែលបានអានហើយពិតជារំជួលចិត្តជាខ្លាំង ដោយក្នុងនោះលោកបានបញ្ជាក់ថា «នៅទីនេះថ្វីត្បិតតែមិនមានរបៀបរយតែ មានសេចក្តីសុខណាស់។គេងយប់មានកង្ហា មានទូរទស្សន៏មើលកំសាន្តអារម្មណ៏និងទទួលព័ត៍មានមុនពេលគេង។ គ្រែនេះជាកន្លែងគេង កន្លែងញាំបាយ និងពេលខ្លះជាកន្លែងទទួលភ្ញៀវ។ កាលខ្ញុំនៅរៀន ថ្នាក់បឋម នៅទីនេះពេលយប់មានតែចង្កៀងប្រេងកាតទេ ជាពន្លឺសំរាប់រំលឹកមេរៀន មិនមែនដូចក្មួយៗសព្វថ្ងៃទេ។ សូមក្មួយខំប្រឹងរៀនណា អាណិតឪពុកម្តាយ។»
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់
Post a Comment