Header Ads

អ្នកខ្លះគ្រាន់តែមើលរូបនេះមួយភ្លេតថាគេថតកុន តែបើចូលទៅមើលបានដឹងថាសាហាវប៉ុណ្ណា (អ្នកខ្សោយបេះដូងហាមចូលមើល)

ខេត្តស្វាយរៀង៖កាលពីវេលាម៉ោង១៖១៥នាទី ថ្ងៃទី១០ ខែឆ្នូឆ្នាំ២០១៧ មានហេតុការណ៍មួយបានកើតឡើងយ៉ាងរន្ធត់ ក្នុងនោះផងដែរក៍មានមនុស្សម្នាក់បានស្លាប់ ខណៈបញ្ជួនទៅដល់មន្ទីរពេទ្យ និង៤នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បានបុកគ្នាយ៉ាងពេញទំហឹង ប៉ើងមនុស្សពេញថ្នល់ នៅត្រង់ចំណុចភ្លើងស្តុបភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។


ហើយបើតាមប្រភពចេញពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូស្មាក់វី បានធ្វើដំណើរពីទិសខាងជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ជាកន្លែងភ្លើងស្តុប ពេលភ្លើងក្រហមហើយមិនបានឈប់ បានបើកបន្តយ៉ាងលឿនស្របពេលនោះ ម៉ូតូសេ១២៥ ឆ្នាំ២០១៣ ធ្វើដំទៅបុកម៉ូតូមកពីលិចទៅកើត ចង់ឆ្លងផុតថ្នល់ហើយត្រូវខាងម៉ូតូស្មាក់វី បុកចំពីចំហៀងខាងក្រោយបណ្តាល ឲ្យដួលបីបួនត្រឡបពាសពេញផ្លូវ សន្លប់ស្តូកស្តឹងតែម្តង។


ក្នុងនោះផងដែរសមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ឆូយ រត័្ននា មានទីលំនៅ នៅភូមិគយត្របែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (អ្នកបើកបរមូតូម៉ាកសងពាក់ស្លាកលេខ 1D.2711 គ្មានមួក សុវត្ថិភាព) និងអ្នករួមដំណើឈ្មោះ ខែន តុលី អាយុ ១៦ឆ្នាំមុខរបរសិស្សសាលា រស់នៅភូមិ វាលយន្ត សង្កាត់/ក្រុងស្វាយរៀង (គ្នានមួកសុវត្ថិភាព) រងរបួសធ្ងន់ហូឈាមតាមត្រចៀក រីឯខាងម៉តូស្មាក់វី ពាក់ស្លាលេខ1BB.5767 បើកបរដោយឈ្មោះ សី ចាន់វតនះ អាយុ ១៨ឆ្នាំរស់នៅ ភូមិ អណ្តូងឬស្សី សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ស្លាប់នៅមន្ទីរពេទ្យ និងអ្នករួមដំណើមានឈ្មោះ វេង វិច្ចាមករា ស់នៅភូមិ ជាមួយអ្នកបើកបរ និងម្នាក់ទៀតបានគេចខ្លួនបាត់ទៅ។


បន្ទាប់ពីពេលកើតហេតុ សមត្ថកិច្ច បានបញ្ជូនជនរងគ្រោះ ទៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសង្គ្រោះអាយុជីវិត។ ប៉ុន្តែអកុសលយុវជនម្នាក់ មានឈ្មោះ សី ចាន់វតនះ បានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យខេត្តស្វាយរៀង និងយុវជនឈ្មោះ ខែន តុលី ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជួនបន្តទៅពេទ្យប្រទេសវៀតណាម ដោយសភាពធ្ងន់ធ្ងរពេក។ រីឯមធ្យោបាយទាំង២ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅស្នងការដ្ឋានខេត្តស្វាយរៀង រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕














No comments