ពិតអាក្រក់ពេកហើយ!!! ព្រោះតែការពិន័យរបស់អ្នកគ្រូ ទើបធ្វើឱ្យក្មេងប្រុសម្នាក់របួសប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរដោយសារតែ...(មានវីដេអូ)
ក្មេងប្រុសសិស្សសាលាមត្តេយ្យម្នាក់ត្រូវបានរងរបួសប្រដាប់ភេទធ្ងន់ធ្ងរ ដោយសារស្នាមក្រចករបស់អ្នកគ្រូបង្រៀនរបស់គេ ដែលករណីនេះបានកើតឡើងនៅឯសាលាមត្តេយ្យមួយក្នុងទីក្រុង Sungai Buloh រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ហើយយោងតាមការសាភាពសំណាក់អ្នកគ្រូរូបនោះបានឱ្យដឹងថា ខ្លួនធ្វើដូចនេះ គឺដើម្បីដាក់ពិន័យដល់សិស្សដែលមិនស្ដាប់បង្គាប់ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានអាយុ ៤ ឆ្នាំ ចំណែកអ្នកគ្រូររូបនោះមិនត្រូវបានបង្ហាញឈ្មោះ ដឹងត្រឹមថាមានអាយុប្រហែល ៣០ ឆ្នាំ ។
រឿងរ៉ាវត្រូវបានបែកធ្លាយ នៅពេលដែលស្ត្រីជាជីដូននាំក្មេងតូចទៅងូតទឹក ខណៈនោះក្មេងរងគ្រោះក៏បានត្អូញត្អែរពីការឈឺចាប់ត្រង់ប្រដាប់បន្តពូជរបស់គេ ហើយក្រោយមកគាត់ក៏ពិនិត្យឃើញមានស្នាមជាំលើពងស្វាស និង មានស្នាមក្រចកក្ដិចដាច់រហែកយ៉ាងច្រើនកន្លែង នៅលើប្រដាប់ភេទ ហើយជាមួយគ្នានេះ ក្មេងប្រុសបានប្រាប់ថាជាស្នាដៃអ្នកគ្រូរបស់គេ ។
ក្រោយឃើញដូចនេះ ឪពុកម្ដាយរបស់ក្មេងរងគ្រោះបាននាំគេទៅពិនិត្យនៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាត្រូវអ្នកណាម្នាក់ក្ដិចត្រង់ប្រដាប់បន្តពូជរបស់គេជាមិនខាន ។
ក្រោយមកក្រុមគ្រួសាររបសក្មេងរងគ្រោះ បាននាំគ្នាទៅរកអ្នកគ្រូរូបនោះ ហើយនាងបានព្យាយាមបដិសេធ ដោយបានទម្លាក់កំហុសលើសិស្សដទៃ ប៉ុន្តែបន្ទាប់ពីមានការគម្រាមប្ដឹង ទើបនាងព្រមសារភាពថានេះជាការដាក់ពិន័យដល់សិស្សដែលមិនស្ដាប់បង្គាប់ ជាក់ស្ដែងដូចជាក្មេងប្រុសរងគ្រោះម្នាក់នេះ គេបានព្យាយាមប្រកែកមិនព្រមសម្រាកនាពេលរសៀល ។
គួរបញ្ជាក់ដែរថា អ្នកគ្រូរូបនេះ បានព្យាយាមសម្រុះសម្រួលគ្រួសាររងគ្រោះ ដោយចង់ដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការ ប៉ុន្តែទោះជាយ៉ាងណាក្រុមគ្រួសាររងគ្រោះ មិនព្រមស្ដាប់ការអង្វរកនេះឡើយ ៕

Post a Comment