Header Ads

នៅទីបំផុត ​តុលាការបានប្រកាសជាសាធារណៈផ្តន្ទាទោសកូន​ប្រុសតារាកប្លែង​នាយ​ហុងដា និងសង្សារហើយ ដោយដាក់ពន្ធនាគារ...

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង កូន​ប្រុស​នាយ​ហុងដា​ និង​សង្សារ​ដែលរួមគ្នាសម្លាប់ម្តាយចុង ប្លន់យកទ្រព្យសម្បត្តិ​ មកប្រកាសជាសាធារណៈ 1&2ដោយសម្រេចផ្ដន្ទា​ទោសកូន​ប្រុស​នាយ​ហុងដា ដាក់ពន្ធនាគារ៧ឆ្នាំ និងសង្សារផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទ «ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ»។​


ជនជាប់ចោទឈ្មោះ ខា សុខេន ហៅនិច ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់តារាកប្លែង នាយហុងដា និងឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ជាប់ចោទពីបទ «ឃាតកម្ម តាមមាត្រា១៩៩ នៃក្រម1&2ព្រហ្មទណ្ឌ»។ ពួកគេទាំង២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋាន អាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។


យោងតាមរបាយការណ៍របស់សមត្ថកិច្ចឈ្មោះ ខា សុខេន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព1&2សម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតបា្រកដមែន គឺធ្វើសកម្មភាព តែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ របស់ឪពុកបង្កើតគេ (នាយហុងដា) តែក្រោយពេលសម្លាប់រួច សង្សាររបស់ខ្លួន មកពីធ្វើការវិញទាន់ខ្លួនក៏បានអង្វរសង្សារកុំឲ្យឆោឡោ និងជួយយកភួយមករុំសាកសព អូសទៅទុកនៅបន្ទប់ទឹក ព្រមទាំងដោះយកកងដៃ២១កង ជញ្ជៀន១វង់ ទូរស័ព្ទណូគា១គ្រឿង និងម៉ូតូ១គ្រឿង ចាកចេញ តែម្តង ដែលរឿងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ពិសេសបណ្តាញសង្គមហ្វេសប៊ុក។


ឈ្មោះ ខា សុ​ខេន បានរៀបរាប់ថា រូបគេបានមករស់នៅខុនដូជាមួយឪពុក និងម្តាយចុង ប្រហែល៤ ទៅ៥ខែមកហើយ ព្រោះម្តាយបង្កើតឈ្មោះ រ៉េន សុធារី ហៅឃ្មឹប ដែលត្រូវជាប្រពន្ធមុន របស់នាយហុងដា មានប្តីថ្មី។ ក្នុងពេលមករស់នៅជាមួយឪពុក ឈ្មោះ សុ ខេន បាននាំសង្សារឈ្មោះ នេត រស្មីកន្និកា មកនៅ1&2ជាមួយ ហើយខ្លួនមិនសូវចូលចិត្ត ម្តាយចុងទេ ដោយសារនៅពេល ដែលឪពុកខ្លួន មិននៅផ្ទះ ម្តាយចុងតែងតែជេរ និងស្តីបន្ទោសឲ្យខ្លួនជាញឹកញាប់ ធ្វើឲ្យខ្លួនមានគំនុំមករហូត៕





































No comments