Header Ads

ក្តៅៗថ្មីៗ!!! ពេលនេះប្រជាជនវៀតណាម​ជិត​មួយ​លាន​នាក់​នឹងត្រូវ​ជម្លៀស​ ខណៈពេលខ្យល់ព្យុះ Tembin បាន​ឆក់យក​ជីវិត​មនុស្ស​អស់​ប្រហែល ២០០​នាក់​នៅ​ហ្វីលីពីន​ (មានវីដេអូ)

​អាជ្ញាធរ​វៀតណាម​នៅ​ភាគខាងត្បូង​បានរៀបចំ​ជម្លៀស​ប្រជាជន​ជិត​មួយ​លាន​នាក់​នៅ​ថ្ងៃ​ចន្ទ​នេះ និង​រៀប​ចំបិទ​សាលា​បណ្តោះ&អាសន្ន​សិន​ដោយសារតែ​គេ​បារម្ភ​ថា ខ្យល់ព្យុះ Tembin នឹង​មកដល់​វៀតណាម​យប់​ថ្ងៃ​ចន្ទ​ឬ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​


​ប្រជាជន​ជិត​មួយ​លាន​នាក់​នឹងត្រូវ​ជម្លៀស​ចេញពី​តំបន់​មួយចំនួន​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម ដោយសារ​ឥទ្ធិពល​ខ្យល់ព្យុះ& Tembin ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​អស់​ប្រហែល ២០០​នាក់​នៅ​ហ្វីលីពីន​។​គេ​ព្យាករ​ថា ព្យុះ​នេះ​នឹង​អាច​មកដល់​វៀតណាម​នៅ​យប់​ថ្ងៃ​ចន្ទ ឬ​ព្រឹក​ថ្ងៃ​អង្គារ​។​


សម្រាប់​នៅក្នុង​សង្កាត់ Can Gio ទីក្រុង​ហូជីមិញ​តែឯង​ប៉ុណ្ណោះ ប្រជាជន​សរុប​ជាង ៥,០០០​នាក់ ត្រូវបាន​អាជ្ញាធរ​ជម្លៀសចេញ ខណៈដែល​ខេត្ត Bav Lieu មនុស្ស​រហូតដល់​ទៅ ៣៦៦,០០០​នាក់ ត្រូវបាន​ជម្លៀស​។ បន្ថែម​ពីនេះ​ខេត្ត Ba Ria Vung Tau, Ca Mau, Soc Trang និង Hau Giang នៅ​ភាគខាងត្បូង សរុប​ចូលគ្នា​មាន​ប្រជាជន​ជិត& ១​លាន​នាក់ ត្រូវបាន​ជម្លៀស​ទៅរក​ទីតាំង​មាន​សុវត្ថិភាព ដើម្បី​ជ្រកកោណ​បណ្តោះអាសន្ន​។​


​កាលពី​ព្យុះ​ទី​ហ្វុ​ង Linda វាយប្រហារ​ប្រទេស​វៀតណាម កាលពី​អំឡុង​ឆ្នាំ​១៩៩៧ បាន​បណ្តាល​ឲ្យ​មនុស្ស​រហូតដល់& ៣,០០០​នាក់​ស្លាប់ និង​បាត់​ខ្លួន ដែល​បទពិសោធន៍​ដ៏​ឈឺចាប់​បំផុត​នេះ ប្រទេស​វៀតណាម​មិនអាច​ឲ្យ​កើតមាន​ម្តង​ទៀតឡើយ​។ នៅ​ឆ្នាំ​២០១៧​នេះ ព្យុះ​កំណាច​សរុប ១៥ បាន​វាយប្រហារ​វៀតណាម ដោយបាន​ផ្តាច់ជីវិត​មនុស្ស ៣៨៦​នាក់ និង​ខូចខាត​សេដ្ឋកិច្ច ២.៦​ពាន់​លាន​ដុល្លារ​។​


គួររំលឹកឡើងវិញផងដែរថា ចាប់ពីថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០១៧ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះទី២៧ ឈ្មោះ តឹម ប៊ីន (TEMBIN) ដោយបង្កឱ្យមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយ&ពីមធ្យមទៅច្រើន ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ពិសេសតាមបណ្តាខេត្តជាប់បណ្តោយព្រំដែនកម្ពុជា-វៀតណាម។ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។ ក្នុងនោះផងដែរ ព្យុះទី ២៧ ឈ្មោះ តឹម ប៊ីន (TEMBIN) នឹងបង្កឱ្យ៖


- មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ពិសេសបណ្តាខេត្តជាប់&បណ្តោយព្រំដែនកម្ពុជា-វៀតណាម ។
- តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មាន&ខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ ។


ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀស&វាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕






































No comments