ក្តៅៗ ថ្មីៗ!!! ពេលនេះវីដេអូ ចោរប្លន់ផ្ទះប្តូរប្រាក់នៅបាត់ដំបង ត្រូវបានគេបង្ហាញហើយ (មានវីដេអូ)
បាត់ដំបង៖ មានជនសង្ស័យម្នាក់ប្រដាប់ដោយអាវុធខ្លីមួយដើម ចូលប្លន់ផ្ទះប្ដូរប្រាក់មួយកន្លែងនៅវេលាម៉ោងជាង៤ល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង តែមិនបានសម្រេច។
បើតាមសេចក្ដីរាយការណ៍ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ចៅ កុងហ្វាន់ អាយុជាង៤០ឆ្នាំ និងមានប្រពន្ធឈ្មោះ គង់ សុផា អាយុជាង៤០ឆ្នាំ ដោយមុនពេលកើតហេតុ ជនសង្ស័យខាងលើប្រដាប់ដោយអាវុធខ្លីមួយដើមមិនស្គាល់ បានដើរចូលទៅក្នុងផ្ទះដូរលុយខាងលើ រួចបានប្រតាយប្រតប់ជាមួយកូនម្ចាស់ផ្ទះ ស្រាប់តែផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចេញអន្ដរាគមន៍ ទើបជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់ ដោយមិនបានយកលុយ ឬសម្ភារៈផ្សេងទៅជាមួយនោះទេ។
យ៉ាងណាមិញសម្រាប់ករណីខាងលើនេះ កម្លាំងនគរបាលជំនាញ និងកម្លាំងអាវុធហត្ថខេត្ត កំពុងតែធ្វើការស្រាវជ្រាវ និងកត់កំណត់ហេតុ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

Post a Comment