ប្លែកម្លេស!!! ស៊ុបមាន់ពិសេស ដែលចំអិនក្នុងកំប៉ុងទឹកក្រូចលាយជាមួយថ្នាំបុរាណ ប៉ូវសុខភាពខ្លាំង (មានវីដេអូ)
កាលពីកន្លងទៅនេះគេឃើញមានមុខម្ហូបរបស់ជនជាតិវៀតណាមមួយប្រភេទគួរជាទីចាប់អារម្មណ៍ជាខ្លាំង ដោយសារគេយកកូនមាន់ទៅញាត់ចូលក្នុងកំប៉ុងទឹកក្រូច ដោយលាយឡំជាមួយថ្នាំបុរាណជនជាតិរៀតណាម ដែលមានទឹកពណ៌ខ្មៅ តែមិនមែនជាទឹកកូកា រឺទឹកក្រូចនោះទេ។
ហាងមួយនេះមានឈ្មោះថា Gà tần Thuốc Bắc ជាឈ្មោះស៊ុបមាន់មួយប្រភេទតែងត្រូវបានគេចម្អិននៅទីក្រុងហាណូយ នៃប្រទេសវៀតណាម។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺវាជួយប៉ូវលោកអ្នកឲ្យមានរាងកាយមាំមួន សុខភាពល្អ និងមានកំលាំងផងដែរ។ ហើយនៅពេលនេះស៊ុបមាន់មួយនេះកំពុងតែល្បីខ្លាំង ដោយមានការគាំទ្រពីភ្ញៀវដែលទៅពិសារនៅទីនោះ មិនថាតែភ្ញៀវក្នុងស្រុកទេ សូម្បីតែភ្ញៀវបរទេសក៏ទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ និងអាចទទួលយកបានដែរ។
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

ចំពោះស៊ុបមាន់ក្នុងកំប៉ុងទឹកក្រូចនេះគឺគេអាចហូបលាយជាមួយមី រឺក៏មីសួរបាន តាមចិត្តរបស់អតិថិជនដែលចង់បាន។ ដូចនេះបើបងប្អូនណាចង់សាក ពេលទៅប្រទេសវៀតណាមអាចទៅកាន់ហាងមួយនេះបាន។ ដើម្បីចង់ដឹងកាន់តែច្បាស់អាចទៅទស្សនាវីដេអូដូចខាងក្រោមនេះបាន៕

Post a Comment