Header Ads

ពលរដ្ឋដែលធ្លាប់ទៅទីនោះស្ទើរគាំងបេះដូង ដោយសារតែអគ្គីភ័យដ៏សាហាវមួយនេះបានឆាបឆេះប៉មឈើដែលខ្ពស់ជាងគេនៅអាស៊ី (មានវីដេអូ)

ប្រទេសចិន ៖ កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧ មានរឿងគួរអោយសោកស្តាយជាខ្លាំងមួយ ដែលបានធ្វើឲ្យអ្នកដែលធ្លាប់ទៅគោរពនៅទីនោះស្ទើរតែគាំងបេះដូងទៅហើយ ព្រោះវាជាសម្បត្តិបេតិកភ័ណ្ឌដែលមានតាំងពីយូរយារណាស់មកហើយ។ ក្នុងនោះផងដែរបើតាម ប្រភពព័ត៌មានចិនមួយបានរាយការណ៍ពីរឿងរ៉ាវនឹកស្មានមិនដល់មួយនេះ ដែលមានប្រាសាទប៉មដែលខ្ពស់ជាងគេនៅអាស៊ីរបស់ចិនត្រូវបានអគ្គីភ័យឆាបឆេះបំផ្លិចបំផ្លាញអស់គ្មានសល់។


ក្នុងនោះផងដែររដ្ឋាភិបាលក្នុងតំបន់នេះបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅ​លើ​វិប​សាយ​ Weibo ថាវត្តឈើមួយ និងសាលអធិស្ឋានមួយនៅព្រះវិហារ Jiulong ពិតជាត្រូវបានភ្លើងឆេះគ្មានសល់មែន។


ចំពោះវត្តឈើ និងសាលអធិស្ឋានមួយនៅព្រះវិហារ Jiulong នេះត្រូវបានគេស្គាល់ថាមានទីតាំងស្ថិតនៅក្នុងទីក្រុង Mianzhu ខេត្តស៊ីឈួន ដោយប្រាសាទ Jiulong មួយនេះ ​ត្រូវបានគេចាត់ទុកថាជាប៉មឈើខ្ពស់បំផុតនៅអាស៊ី វត្តដើម​​ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលរាជវង្សម៉េង (១៣៦៨-១៦៤៤) វាក៏ធ្លាប់ត្រូវបានបំផ្លិចបំផ្លាញម្តងហើយដោយសារតែការរញ្ជួយដីក្នុងឆ្នាំ ២០០៨ ។ ហើយវាក៏ត្រូវគេក៏សាងឡើងវិញបន្ទាប់ពីហេតុការណ៍មួយនេះកើតឡើង ស្រាប់តែត្រូវមកបំផ្លាញម្តងទៀតដោយសារតែអគ្គីភ័យបែបនេះទៅវិញ ពិតជាគួរឲ្យស្តាយហួសពីការស្មាន។


ចំពោះរឿងរ៉ាវដែលបង្កហេតុឲ្យមានភ្លើងឆេះនេះកំពុងត្រូវបានគេធ្វើការសុើបអង្កេត ដោយពុំទាន់បានរាយការណ៍នៅឡើយទេ៕





















ប្រភព​៖ China Plus News
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់

No comments