Header Ads

ក្តៅៗនៅទីក្រុងញូយ៉ក!!! ភេរវកម្មអត្តឃាតមួយនេះពិតជាសាហាវមែន (មានវីដេអូស្តែងៗ)

ទីក្រុងញូយ៉ក៖ សំឡេង​ផ្ទុះ​បាន​​លាន់​ឮ​ឡើងនៅ​វេលាម៉ោងប្រហែល ៧​និង​៣០​នាទី​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១១ ខែធ្នូ  ឆ្នាំ២០១៧ ម៉ោង​ពេល​ដែល​អ្នក​ក្រុង​ញូវយ៉ក​ចេញ​ដំណើរ​ទៅ​ធ្វើការ ​នៅ​សង្កាត់​​ម៉ាណាតាន់ ក្នុង​ផ្លូវ​រូង​ក្រោម​ដី​ភ្ជាប់​ពី​ស្ថានីយ៍​ភ្លើង​ក្រោមដី Times Square ​ទៅ​ចំណត​រថយន្ត​ក្រុង​ Port Authority ដែល​មាន​បណ្តាញ​រថភ្លើង​ក្រោម​ដី​ប្រទាក់​ក្រលា​ជួប​គ្នា​ជា​ច្រើន​ខ្សែ និង​ដែល​មាន​មនុស្ស​ម្នា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រើន​។ តែ​ជា​សំណាង​ល្អ មាន​អ្នក​ដំណើរ​​តែបី​នាក់​ប៉ុណ្ណោះ ត្រូវ​រង​របួស។


សង្កាត់​ម៉ាណាតាន់ ត្រូវ​បិទ​ខ្ទប់​ភ្លាម​ដើម្បី​សុវត្ថិភាព។ ចំណត​រថយន្ត​ត្រូវ​ផ្អាក​សកម្មភាព​ជាបណ្តោះ​អាសន្ន ចរាចរណ៍​រថភ្លើង​ក្រោម​ដី​កាត់​តាម​ស្ថានីយ៍​ក៏​ត្រូវ​បង្វៀង។ ការ​ជម្លៀស​អ្នក​ដំណើរ​ធ្វើ​ឡើង​ដោយ​ស្ងប់​ស្ងាត់ ថ្វី​បើ​ពួកគេមាន​ភាព​ស្លាន់​ស្លោ​បន្តិច ពេល​ឮ​ស្នូ​រ​ផ្ទុះ​ភ្លាម​ក៏​ដោយ។ ជនល្មើស ដែល​រងរបួស​ស្រាល​ ក៏​​ត្រូវ​បាន​ចាប់​ខ្លួន ភ្លាម​មួយ​រំពេច​ដែរ​។


​មេប៉ូលិស​ក្រុង​ញូវយ៉ក បាន​ផ្តល់​អត្តសញ្ញាណ​ជន​ល្មើស​​ភ្លាម​ថាមាន​ឈ្មោះ​ថា Akayed Ullah អាយុ​ ២៧​ឆ្នាំ ជា​ជនជាតិ​បង់ក្លាដែស ​បាន​មក​ដល់​​សហរដ្ឋ​អាមេរិក​​តាំង​ពី​៧​ឆ្នាំ​មុន និង​ស្នាក់​នៅ​ក្នុង​សង្កាត់ ​Brooklun។ ជនល្មើស​​បញ្ចេញ​សកម្មភាព​តែ​ម្នាក់​ឯង ដោយ​ប្រើ​គ្រាប់​បែក​ច្នៃ ដែលគ្មាន​​លក្ខណៈ​បច្ចេកទេស​អ្វី​ជាក់លាក់​ទេ ចង​ភ្ជាប់​នៅ​នឹង​ខ្លួន បង្កប់​ពី​ក្រោម​អាវធំ។


អភិបាល​ក្រុង​ញូវយ៉ក បាន​អះអាង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា “នេះ​ជា​ការ​ប៉ុនប៉ង​ធ្វើភេរវកម្មអត្តឃាត”។ ​បើ​តាម​ប្រសាសន៍​របស់លោក​ Bill Bratton ​អតីត​អភិបាល​ក្រុង​ញូវយ៉ក ភេរវជន​នេះ​​​បាន​ភ្ជាប់​ខ្លួន​ទៅនឹង​​អង្គការរដ្ឋអ៊ីស្លាម។​ ប៉ុន្តែ​គ្មាន​ប្រភព​ព័ត៌មាន​ផ្លូវការ​ណា​បញ្ជាក់​ព័ត៌មាន​នេះទេ។


ឧប្បត្តិហេតុ​នេះ​បាន​ផ្ទុះ​ឡើង​តែប៉ុន្មាន​ថ្ងៃ​មុន​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​។ ញូវយ៉ក​ត្រូវ​បាន​ចាត់​ទុក​ជា​ផ្ទាំង​ស៊ីប​នៃការ​វាយប្រហារ​ភេរវកម្ម​ពី​សំណាក់​ពួក​ភេវជន។ កាលពី​ថ្ងៃទី ៣១​តុលា សង្កាត់​ម៉ាណាតាន់ បាន​រង​ការវាយប្រហារ​ភេរវកម្មស្លាប់​មនុស្ស​​ ជា​លើក​ដំបូង​គិត​ចាប់​ពី​ថ្ងៃទី​១១​ ខែកញ្ញា ឆ្នាំ​២០០១ ​មក​ ដោយការ​​បើក​ឡាន​បុក​កិន​​មនុស្ស​៕































No comments