Header Ads

ពិតជាមិនធម្មតាមែន!!! ពេលនេះកញ្ញា ធី សុវណ្ណថា បានទទួលនូវគម្រោងដ៏ធំមួយ ពីការចូលរួមកិច្ចប្រជុំអ្នកជំនួញអាស៊ី

កាលពីម្សិលមិញនេះកញ្ញា ធី សុវណ្ណថាបានបង្ហោះរូបចំនួន២៦សន្លឹក ព្រមជាមួយសារដ៏រំភើបចិត្តជាខ្លាំង ដែលប្រទេសទាំង១៤នោះមានការចាប់អារម្មណ៍មកលើប្រទេសកម្ពុជាយើងយ៉ាងខ្លាំង ដោយក្នុងនោះកញ្ញាបានរៀបរាប់យ៉ាងលម្អិតថា៖


"ក្រុមអ្នកជំនួញអាស៊ី មកពី១៤ប្រទេស ចាប់អារម្មណ៍ខ្លាំងចំពោះការរីកចំរើន និងទីផ្សារកម្ពុជា ខ្ញុំបានទទួលគម្រោងដ៏ធំមួយ សម្រាប់អភិវឌ្ឍន៍អាជីវកម្ម វិស័យទេសចរណ៍នៅកម្ពុជា.. ឆាប់ៗនេះ.. 😊"


គួរបញ្ជាក់ឡើងវិញផងដែរថា កញ្ញា ធី សុវណ្ណ​ថា ធ្លាប់បានរៀបរាប់នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧។ កញ្ញា​សរសេរ​យ៉ាង​នេះ​ថា “​យប់​នេះ​ខ្ញុំ​ហោះ​ទៅ (KL) ប្រទេស​ម៉ាឡេស៊ី ចូលរួម​កិច្ចប្រជុំ​អ្នកជំនួញ​អាស៊ី (RF3 Asia Meeting) មកពី​១៤​ប្រទេស ខ្ញុំ​អ្នកជំនួញ​វ័យក្មេង​តំណាង​កម្ពុជា​”​។


សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណ​ថា ជា​អតីត​សមាជិក និង​ជា​ឃោសនិក​ពិសេស ព្រមទាំង​ជា​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ល្បីឈ្មោះ​នោះ បាន​ក្លាយជា​សមាជិក​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ផ្លូវការ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​។ កញ្ញា បានដាក់​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៧ ហើយ​នៅលើ​លិខិត​ផ្ញើជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើងថា នាង​បាន​ស្វែងយល់​ការពិត​ពី​ស្ថានភាព​ពិត​នៃ​ប្រទេស​កម្ពុជា មាន​សុខសន្ដិភាព កំណែទម្រង់​ល្អ និង​មាន​ភាព​រីកចម្រើន​កាន់តែ​ប្រសើរ គឺ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ៕






































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់

No comments