បើខ្ញុំមិនស្រឡាញ់ផង បង្ខំឲ្យខ្ញុំរៀបការធ្វើអី!!! ទីបំផុតក្មេងស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់បានបញ្ចប់ជីវិតខ្លួនឯង
ខេត្តព្រៃវែង៖ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២០និង៣៩នាទី ស្ថិតក្នុងភូមិពោធិ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះសុខា ដេតហៅ(ដេត) អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដែលជាក្មេងស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់ បានសម្រេចចិត្តរត់ទៅចង.ក សម្លាប់ខ្លួនដោយសារតែឪពុកម្ដាយបង្ខំឲ្យរៀបការ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺឪពុកម្តាយជនរងគ្រោះបានបង្ខំឲ្យកូនស្រី រៀបការជាមួយបុរសម្នាក់ ហើយទំនងជានាងមិនស្រលាញ់ ហើយម្តាយចេះតែបង្ខំ ទើបធ្វើឲ្យនាងមិនអាចទ្រាំបានក៏សម្រេចចិត្តទៅចង.ក នៅនឹងដើមតង្កៀបក្ដាមស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត។
បន្ទាប់ពីពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែង ព្រមទាំងធ្វើការពិនិត្យ និងកោសល្យវិច័យឃើញថាជនរងគ្រោះ ពិតជាបានចង.ក ធ្វើអត្តឃាតពិតប្រាកដមែន។ ហើយពេលនេះសពរបស់ក្មេងស្រីខាងលើក៏ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ សូមរំលឹកផងដែរថាករណីបង្ខំឲ្យកូនរៀបការនេះមានរឿងកើតឡើងច្រើនគួរសម ដែលអ្នកខ្លះក៏ព្រម ចំណែកអ្នកខ្លះគិតខ្លីក៏សម្រេចចិត្តធ្វើដូចនេះទៅ ដូចនេះសូមអាណាព្យាបាលគ្រប់រូបគួរពិចារណារឿងនេះផងដើម្បីជៀសវាងដូចករណីខាងលើនេះ៕

ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់

Post a Comment