Header Ads

មានរឿងអីទៀតហើយ បានជាលោក សម រង្សុី ត្រូវបានគេកោះហៅ​ឲ្យ​ចូល​ខ្លួន​​បំភ្លឺនោះ..

(​ភ្នំពេញ​) ៖ លោក សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​កោះហៅ​លោក សម រង្ស៊ី​អតីត​ប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ​ដើម្បី​បំភ្លឺ​លើ​សំណុំរឿង​ញុះ​​ញ​ង់​កងទ័ព​ឲ្យ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ដីកា​រកោះ របស់​តុលាការ​នៅ​ថ្ងៃទី​១១ ខែធ្នូ​។​

​ ​
​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ លោក វង្ស ភក្តី មេធាវី​របស់​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ​បានដាក់​​ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​។​

​ ​
​នៅក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់ថា «​នៅ​អំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ឈ្មោះ សម រង្ស៊ី​បាន​ញុះញង់​ឲ្យ​កងកម្លាំង​កុំ​ឲ្យ​ស្តាប់​​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត និង​បាន​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព ដែល​អំពើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ដែលជា​បទល្មើស​ចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​អនុវត្ត​»​។​

​ ​
​ការដាក់​ពាក្យ​ប្តឹង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​កងទ័ព​បង្វែរ​កាណុង​មកលើ រាជរដ្ឋាភិបាល ហើយ​បង្គាប់​ឱ្យ​កងទ័ព​ឈប់​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន នៅលើ​ទំព័រ Facebook របស់លោក​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅនេះ​៕​



























ប្រភព៖ រស្មីកម្ពុជា

No comments