សំដីរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្មានម៉ាត់នេះពិតជាធ្វើឲ្យប្រជាជនកម្ពុជារំភើបជាខ្លាំងទាក់ទង កងទ័ពមិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជា...
នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធ និងបើកការដ្ឋានសាងសង់សាលាហ្វឹកហ្វឺនចារកម្ម ដែលមានទីតាំងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងថាអាគារដែលបានសាងសង់ និងកំពុងសាសង់បន្ថែមនៅទីនេះ គឺនឹងក្លាយជាមឈ្ឈមណ្ឌលសិក្សាហ្វឹកហ្វឺនប្រកបដោយស្តង់ដាគុណភាពខ្ពស់ដើម្បីអប់រំហ្វឺនកងទ័ពជាមន្រ្តីជំនាញអោយកាន់តែមានសមត្ថភាពខ្ពស់ថែមទៀត។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា កងទ័ពជាតិបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចជាតិអោយរីកចម្រើន ដែលក្នុងរយៈពេលជាង២ទស្សវតស្សន៍កន្លងមកនេះ គឺធ្វើអោយសេដ្ឋកិច្ចកម្ពុជាបានឡើងក្នុងរង្វង់៧,៧% ហើយមហិច្ឆិតារបស់យើងគឺនឹងធ្វើអោយកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសទទួលបានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់បងប្អូនកូនក្មួយកងទ័ពទាំងអស់ដែលកំពុងបំពេញបេសកកម្មទាំងក្នុងនិងក្រៅប្រទេសត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារអោយបានល្អ ហើយត្រូវគោរពល័ក្ខខ័ណ្ឌការងាររបស់ UN អោយបានល្អខ្ជាប់ខ្ជួន។ ដោយសារសមត្ថភាពកងទ័ពជាតិកាន់តែមានកម្រិតខ្ពស់ឡើង សម្តេចតេជោ នឹងបន្តជំរុញអោយមានវត្តមានកងទ័ពមួកខៀវកម្ពុជាទៅចូលរួមបេសកកម្មរក្សាសន្តិភាពជាមួយ UN អោយបានកាន់តែចើនឡើងនៅជុំវិញពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងឡាយ ដែលបានចូលរួមចំណែកធ្វើអំណោយវិភាគទានជាថវិកាចូលរួមកសាងអាគារហ្វឹកហ្វឺន និងហេដ្ឋា រចនាសម្ព័ន្ធជាច្រើនទៀតដែលជាប្រយោជន៍សម្រាប់ខឿនការពារជាតិ និងការពារប្រទេសយើងអោយកាន់តែរឹងមាំថែមទៀត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចុចប៊ូតុងបើកការដ្ឋានសាងសង់អាគារហ្វឹកហ្វឺនថ្មី ព្រមទាំងបំពាក់គ្រឿងឥស្សរិយសដល់មន្ត្រីចារកម្មដែលមានស្នាដៃល្អនៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។
ក្នុងនោះផងដែរសម្តេចក៏បានបន្ថែមទៀតថា កងទ័ពមិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែកងទ័ពជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។ កងទ័ពត្រូវនៅអព្យាក្រឹតចំពោះមុខគណបក្សនយោបាយទាំងអស់។ កងទ័ពគឺមិនអាចអព្យាក្រឹតរវាង រដ្ឋ និងបក្សនយោបាយឡើយ ហើយបក្សនយោបាយក៏គ្មានសិទ្ឋិបញ្ជាកងទ័ពទេ។
កងទ័ពជាតិគឺបង្កើតឡើងដើម្បីការពាររដ្ឋ គឺមានតែរដ្ឋទេទើបមានសិទ្ឋិបញ្ជាទ័ពបាន។ កងទ័ពជាតិត្រូវមានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយក៏មិនមែនជាកងទ័ពផ្តាច់ការដែរ។ យើងបានឃើញច្បាស់ណាស់ថា កងទ័ពដ៏សាហាវឃោរឃៅរបស់ខ្មែរក្រហមជាង ៨ម៉ឺននាក់ (១៧ មេសា ១៩៧៥- ៦ មករា ១៩៧៩) ដែលគ្មានការគាំទ្រពីប្រជាជន គឺត្រូវបានរលាយទាំងស្រុងនៅថ្ងៃទី ៧ មករា ១៩៧៩។
សំខាន់ណាស់ គឺកងទ័ពគឺត្រូវក្តាប់អោយជាប់នូវខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ហើយខិតខំបម្រើប្រទេសជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋអោយបានល្អ៕
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួប ផ្ទាល់ជាមួយបងប្អូនកូនក្មួយកងទ័ពកាលពីព្រឹកមិញនេះ។ សម្តេចតេជោ មានមោទនៈភាពចំពោះការរីកលូតលាស់នូវធនធានកងទ័ពជាមួយនឹងសមិទ្ធផលនៃអាគារហ្វឹកហ្វឺនថ្មីៗជាច្រើន សម្រាប់បម្រើដល់វិស័យការពារជាតិ ជាពិសេសក្នុងវិស័យចារកម្មដែលកម្ពុជាត្រូវតែពង្រឹងដើម្បីផលប្រយោជន៍ស្នូលរបស់ប្រទេស។ សម្តេចតេជោ បានរំលឹកសារជាថ្មីផងដែរថា កងទ័ពជាតិគឺជាខ្ញុំបម្រើប្រជាពលរដ្ឋ ដែលត្រូវតែខិតខំយកចិត្តទុកដាក់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនឹងប្រទេសជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។

Post a Comment