ពេលនេះ លោក ឃ្លាំង ហួតលេងធម៌ក្តៅហើយតើ គឺបញ្ជាឱ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅខណ្ឌជ្រោយចង្វារ បើទោះមានច្បាប់ ឬអត់ច្បាប់ក៏ដោយ
ភ្នំពេញ៖ លោក ឃ្លាំង ហួត បញ្ជាឱ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅខណ្ឌជ្រោយចង្វារ បើទោះមានច្បាប់ ឬ អត់ច្បាប់ក៏ដោយ ហើយម្ចាស់ទីតាំងត្រូវទទួលខុសត្រូវមុខច្បាប់ដោយខ្លួនឯង ដោយគណៈបញ្ជាការឯកភាពខណ្ឌមិនទទួលដឹងឮឡើយ ព្រោះពាក្យថាល្បែងគ្មានចំណេញអ្វីដល់សង្គមទេ ហើយក៏គ្មានចំណូលអ្វីដល់រដ្ឋដែរ ក្រៅតែពីបំផ្លាញដល់សង្គមជាតិ និង ប្រជាជន។
លោក ឃ្លាំង ហួត បានមានប្រសាសន៍បែបនេះ ខណៈមានប្រជាពលរដ្ឋល្អរាយការណ៍ថា មានកន្លែងបើកល្បែងភ្នាល់មួយកន្លែងជ្រកក្រោមស្លាកអ៊ីនធឺណិត រៀបចំរួចអស់ហើយចាំតែដេញវេលាល្អតែប៉ុណ្ណោះ។ ពេលលោក ឃ្លាំង ហួត ជំនួយការសម្ដេចតេជោ ហ៊ុនសែន និង ជាអភិបាលខណ្ឌជ្រោយចង្វារ ទទួលបានដំណឹងភ្លាម ក៏បញ្ជាគណៈបញ្ជាការឯកភាពខណ្ឌចុះបិទភ្លែត។
ការចុះបិទនេះធ្វើនៅរសៀលម៉ោង ២ និង ៣០ នាទី ថ្ងៃទី១១ ខែធ្នូ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក ហ៊ុយ សារុណ អភិបាលរងខណ្ឌនៅទីតាំងផ្ទះល្វែងលេខ A០៤ បុរី River Town ភូមិ៣ សង្កាត់ជ្រោយចង្វារ ដែលសង្ស័យថាបើកល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ។
អ្នកគ្រប់គ្រងបានអះអាងថា ទីតាំងនេះទើបតែបើកបាន ២-៣ ថ្ងៃប៉ុណ្ណោះរួចបិទវិញ ព្រោះកំពុងស្នើសុំច្បាប់អនុញ្ញាត។ ក្រោយពីបានស្តាប់ការអះអាងរបស់អ្នកគ្រប់គ្រងរួចហើយ លោកអភិបាលរងបានណែនាំឱ្យបិទទាំងស្រុង ដោយរដ្ឋបាលខណ្ឌមិនអនុញ្ញាតឱ្យបើកជាដាច់ខាត ពុំដូច្នោះទេនឹងចាត់វិធានការតាមនីតិវិធី។
លោក ឃ្លាំង ហួត ក៏បានផ្ដាំផ្ញើ និង សូមជម្រាបជូនប្រជាពលរដ្ឋទូទាំងខណ្ឌជ្រោយចង្វារ បើបានដឹង ឬ មានដំណឹងពីការបើកល្បែងស៊ីសងគ្រប់ប្រភេទ សូមមេត្តាចូលរួមផ្ដល់ដំណឹងជាសម្ងាត់មកតាមរយៈ Facebook របស់លោក៕

Post a Comment