Header Ads

គ្មានវេជ្ជបញ្ជាណា ចេញអោយផ្សំថ្នាំជូនអ្នកជម្ងឺរហូតដល់៧មុខទេ អស់ហើយត្រឹម៣មុខ

កាលពីពេលថ្មីៗនេះ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ មានបងប្រុសម្នាក់ឈ្មោះ Thach Heang គាត់បានបង្ហោះសារមួយដែលគ្រប់គ្នាគួរពិចារណា ទាក់ទងឱសថស្ថានមួយចំនួនបានផ្សំថ្នាំជូនអ្នកជម្ងឺរហូតដល់ទៅ៧មុខ ដោយក្នុងនោះ បងប្រុសក៏បានបញ្ជាក់បន្ថែមទៀតថា​៖


"គ្មានវេជ្ជៈបញ្ជាណា ចេញអោយផ្សំថ្នាំជូនអ្នកជម្ងឺរហូតដល់៧មុខទេ អស់ហើយត្រឹម៣មុខ។ ផ្សំបានច្រើនជំនេញលុយច្រើន តែប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ឪសថស្ថានណាលក់អោយប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ពិនិត្យមើលថ្នាំនេះទៅដឹងខ្លួនឯងហើយ។"


តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការលើកឡើងរបស់បងប្រុសខាងលើនោះ? តើវាត្រឹមត្រូវដែររឺទេ?

ក្នុងនោះផងដែរកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវ នឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ មន្ទីរសុខាភិបាលបានរៀបចំប្រជុំជាមួយ ម្ទាស់ឱសថស្ថាន ឱសថស្ថានរង ទូទាំងខេត្តដេីម្បីពង្រឹងការងារគ្រប់គ្រងឱសថ ។


ចូលរួមមាន លោកប្រធានមន្ទីរសុខាភិបាលខេត្ត អនុប្រធានមន្ទីរ ការិយាល័យ ឱសថ ខេត្តនិងស្រុកប្រតិបត្តិ ម្ចាស់ឱសថស្ថាន ឱសថស្ថានរងសរុបទាំអស់១៥៧នាក់ (ស្រី ៥០នាក់)។ នៅក្នុងឱកាសនោះមន្ទីរសុខាភិបាលបានណែនាំអោយម្ទាស់ឱសថស្ថានទាំងអស់គោរពច្បាប់អោយបានល្អ មិនត្រូវលក់ឱសថដែលហួសកាលកំណត់ប្រេីប្រាស់ ឱសថខូចគុណភាព ឱសថគ្មានបិតលតាប័ត្រពីក្រសួងសុខាភិបាល មិនត្រូវដាក់លក់ឱសថជាមួយឥវ៉ាន់ចាប់ហួយឬសំភារៈផ្សេងៗ។


ត្រូវរៀចំទុកដាក់ឱសថអោយសមស្របតាមលក្ខណៈបច្ចេកទេស។ មិនត្រូវផ្សព្វផ្សាយអ្វីដែលហួសពីការពិត អ្វីដែលក្រសួងសុខាភិបាលហាមឃាត់៕
































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់

No comments