Header Ads

ពិតជាច្រើនមែន!!! អ្នកកាសែតគេហទំព័រ និងទូរទស្សន៍អនឡាញធំៗ ល្បីៗ ​ចំនួន ១៥៧រូប ​ទទួលសំណូកពីសង្វៀនជល់មាន់ដុះស្លែដ៏ធំនៅអរិយ្យក្សត្រ

ខេត្តកណ្តាល ៖ ប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ដុះស្លែដ៏ធំមួយ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិខ្សាច់ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ​ទទួលបានជោគ​ជ័យ ១០០ភាគរយ ប៉ុន្តែ សមត្ថកិច្ចបានរកឃើញឯកសារមួយចំនួនដែលដកហូតបានពីកន្លែងកើតហេតុនោះ គឹនាមប័ណ្ណ និងឧទ្ទេសនាមរបស់អ្នកកាសែតគេហទំព័រ webside និងទូរទស្សន៍អនឡាញ នៅក្នុងទូររក្សាឯកសាររបស់មេការសង្វៀនយ៉ាងច្រើនរហូតដល់ ១៥៧រូប ដែលក្នុងនោះ មានអ្នកសារព័ត៌មាន ១៥០រូប, គេហទំព័រ ១រូប (Website) និងទូរទស្សន៍អនឡាញ (TV-Online) ៦រូប។


ភ្លាមៗ យើងពុំទាន់ទទួលបានព័ត៌មានលម្អិតណាមួយ ករណីដែល​​អ្នកកាសែតគេហទំព័រ និងទូរទស្សន៍អនឡាញ ​ចំនួន ១៥៧រូប ខាងលើ មានជាប់ពាក់ព័ន្ធនឹងសង្វៀន​ជល់មាន់ដុះស្លែដ៏ធំមួយ នៅភូមិខ្សាច់ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ​យ៉ាងដូចម្ដេចនៅឡើយទេ។ ព័ត៌មានលម្អិត TVFB នឹងផ្សាយជូននៅពេលក្រោយ៕



























ប្រភព៖ TVFB

No comments