ក្តៅៗបន្ទាន់!!! ក្រុមប្រឹក្សាសន្តិសុខ UN «កោះប្រជុំបន្ទាន់» ខណៈពិភពលោកកំពុងជ្រួលច្របល់ ចំពោះការសម្រេចចិត្តដោយ ដូណាល់ ត្រាំ
(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) តបតាមសំណើពីប្រទេសចំនួន ០៨ ដើម្បីពិភាក្សាស្ដីពីការសម្រេចចិត្ត ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ (ពេលវេលានៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។
គួរបញ្ជាក់ថា បើតាមលោក Antonio Guterres ស្ថានការណ៍នៅហ្សេរុយសាឡឹម គឺបានឈានដល់ដំណាក់កាលមួយ គួរឱ្យព្រួយបារម្ភ ហើយលោកអះអាងថា បញ្ហាទាំងឡាយអាចត្រូវបានដោះស្រាយ តាមរយៈកិច្ចចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនតែប៉ុណ្ណោះ៕
យោងតាមមន្ត្រីតំណាងប្រទេសជប៉ុន ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសន្តិសុខ កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងតបតាមសំណើពីប្រទេសចំនួន ០៨ ហើយនឹងត្រូវប្រពឹ្រត្តទៅនៅម៉ោង ១០៖០០នាទីព្រឹកថ្ងៃសុក្រ (ត្រូវនឹងយប់រំលងអាធ្រាតថ្ងៃសៅរ៍ ពេលវេលានៅកម្ពុជា)។ ប្រទេសទំាង ០៨មាន ប្រទេសប៊ូលីវី អេហ្ស៊ីប បារាំង អ៊ីតាលី សេណេហ្កាល់ ស៊ុយអែត ចក្រភពអង់គ្លេស និងអ៊ុយរុយហ្កាយ។ មិនតែប៉ុណ្ណោះពួកគេក៏បានអំពានាវឱ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គោទែរ៉ែស (Antonio Guterres) បើកកិច្ចប្រជុំនេះដែរ។
គួរបញ្ជាក់ថា បើតាមលោក Antonio Guterres ស្ថានការណ៍នៅហ្សេរុយសាឡឹម គឺបានឈានដល់ដំណាក់កាលមួយ គួរឱ្យព្រួយបារម្ភ ហើយលោកអះអាងថា បញ្ហាទាំងឡាយអាចត្រូវបានដោះស្រាយ តាមរយៈកិច្ចចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនតែប៉ុណ្ណោះ៕
Post a Comment