Header Ads

ផ្អើលរត់ជាន់ជើងគ្នា!!! មានអគ្គីភ័យឆាបឆេះកាំជ្រួច ដើម្បីបាញ់អបអរសារទរឆ្នាំថ្មីនៅឆ្នេរកែប (មានវីដេអូស្តែងៗ)

ខេត្តកែប ៖ ខណៈដែលអាជ្ញាធរខេត្តកែប បានរៀបចំពីធីឆ្លងឆ្នាំថ្មី២០១៧ ឈានចូល២០១៨ នៅយប់ថ្ងៃអាទិត្យ ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅឆ្នេរកែប ពីផ្សារក្តាម ដល់ឆ្នេរថ្មី ​មានប្រវែងជាង ៣ គីឡូម៉ែត្រ ដោយមានប្រជាជនមកពីគ្រប់ទិសទីប្រមាណជាជាង ១០ម៉ឺននាក់ នោះ រហូតដល់នៅវេលាម៉ោង ១១យប់ រៀបនឹងដល់វេលារង់ចាំឆ្លងឆ្នាំទៅហើយ ក៏មានឧប្បទ្ទវហេតុអគ្គិភ័យមួយឆាបឆេះកាំជ្រួចដែលអាជ្ញាធរគ្រោងបាញ់អបអរសារទរឆ្នាំថ្មីនៅឆ្នេរកែប (ឆ្នេរចាស់) បណ្តាលឲ្យមានមនុស្សរងរបួសរលាកស្រាល មនុស្ស ៨នាក់ (ស្រី ៣នាក់)។


ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានធ្វើអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ដោយចាត់ចែងឱ្យសមត្ថកិច្ចបញ្ចូនអ្នករបួសទាំងអស់មកលាងរបួសនៅមន្ទីរពេទ្យខេត្តកែប ហើយក្រោយមក ពួកគាត់បានចាកចេញទៅផ្ទះវិញអស់ ។


ករណីនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹករបស់នគរបាលខេត្ត ចំនួន ៣គ្រឿង ដោយប្រើទឹកអស់ទឹកចំនួន ៩ឡាន និងឡានទឹកមន្ទីរបរិស្ថានខេត្ត ១គ្រឿង ដោយប្រើទឹកអស់ ១ឡាន ។ អគ្គិភ័យបានរលត់ជាស្ថាពរនៅម៉ោង ១ និង ៣០នាទី រំលងអធ្រាត ។


លោកឧត្តមសេនីយ៍ទោ អុីង សំអុល ស្នងការនគរបាលខេត្តកែប បានឱ្យដឹងថា លោកបានចាត់តាំងក្រុមចំរុះ នគរបាលខេត្ត ប្រចាំឆ្នេរកែប នៅការពារកន្លែងកើតហេតុ ដើម្បីបង្ការការចូលរុករើ ហើយករណីនេះ នឹងស៊ើបអង្កេតជាបន្តទៀត ៕





























No comments