Header Ads

ពិតជាមិននឹកស្មានដល់ថា នៅភ្នំពេញ មាន​កម្មករ​សំណង់​ច្រើន​យ៉ាងនេះសោះ

(​ភ្នំពេញ​)៖​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំឆ្នាំ​២០១៧​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​របស់​ក្រសួង​​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា វិស័យ​សំណង់​បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ពី ២៥​ម៉ឺន​នាក់ ទៅ ២៦​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ​នៅ​ទូទាំងប្រទេស ។​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​កម្មករ​ប្រមាណ​១២​ម៉ឺន​នាក់ ទៅ​១៣​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ​។​


​របាយការណ៍​ប្រចាំ​ឆ្នាំនេះ​បានឱ្យដឹង​ទៀតថា​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​ចំនួន​កម្មករ​គិត​ជា​មធ្យម​ប្រមាណ​ពី ១៨​ម៉ឺន​នាក់ ទៅ ១៨​ម៉ឺន​៥​ពាន់​នាក់ ក្នុង​មួយថ្ងៃ​សម្រាប់​ទូទាំងប្រទេស ហើយ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​កម្មករ​ប្រមាណ​ពី​១៣​ម៉ឺន​នាក់​ទៅ​១៣​ម៉ឺន​៥​ពាន់​នាក់​ក្នុង​មួយថ្ងៃ កើនឡើង​ចំនួន ៤០,៥៤​ភាគរយ​។​


​តាមរយៈ​នៃ​ការសិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៧​តម្លៃ​ពលករ​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង​មួយថ្ងៃ​ទទួលបាន​ប្រាក់​ពី​៣៥.០០០​រៀល​ដល់​៤០.០០០​រៀល​។ ​ចំណែក​កម្មករ​មាន​ជំនាញ​វិញ​និង​មេជាង​ក្នុង​មួយថ្ងៃ​អាច​ទទួលបាន​ប្រាក់​ពី​៥​ម៉ឺន​រៀល​ដល់​៧៥.០០០​រៀល​។​ចំពោះ​វិស្វករ និង​ស្ថាបត្យករ​វិញ និង​អ្នកជំនាញ​ផ្សេងៗ​ទៀត ក្នុង​មួយខែ អាច​ទទួលបាន​ប្រាក់បៀវត្សរ៍​ពី ៤០០​ទៅ ២.៥០០​ដុល្លារ ។


​របាយការណ៍​ដដែល​បានបង្ហាញ​ទៀត ទិន្នន័យ​សំណង់​ទូទាំងប្រទេស មាន​ចំនួន​សរុប ៣០៥២ គម្រោង មាន​ផ្ទៃក្រឡា​ជាង​១០​លាន​ម៉ែត្រ​​ការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​ជាង ៦ ៤២៨ លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​មាន​ចំនួន​២.៤០៥​គម្រោង​មាន​ផ្ទៃក្រឡា​សាងសង់​សរុប​ចំនួន​ជាង​១១​លាន ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​ជាង​៥.២៥៦​លាន​ដុល្លារ គឺមាន​ការកើនឡើង​ចំនួន​២២,៣១​ភាគរយ ៕​















































No comments