Header Ads

ក្តៅៗទៀតហើយ!!! កញ្ញា ធី សុវណ្ណថា ផ្ញើរសារគោរពជូន នាយឧត្តមសេនីយ៍ សុខ ផល ទាក់ទងចេញ បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឲ្យវៀតណាម

ប្រហែលជា២ម៉ោងមុននេះគេឃើញក្នុងហ្វេសប៊ុករបស់ កញ្ញា ធី សុវណ្ណថាបានសម្តែងនូវអារម្មណ៍ឈឺចាប់មួយចំនួន ដោយក្នុងនោះផងដែរកញ្ញាបានសរសេរសារយ៉ាងវែងដែលបានបញ្ជាក់ដូចខាងក្រោមនេះ ព្រមទាំងផ្ញើរជូន នាយឧត្តមសេនីយ៍ (ផ្កាយ៤) សុខ ផល ប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន្ត (មហាផ្ទៃ)។ ដោយសារនោះបានបញ្ជាក់ថា៖


"សារគោរពជូន
នាយឧត្តមសេនីយ៍ (ផ្កាយ៤) សុខ ផល
ប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន្ត (មហាផ្ទៃ)

ខ្ញុំចូលCPP ព្រោះ ខ្ញុំមិនពេញចិត្ត “យួន” ខុសច្បាប់
ខ្ញុំឃើញយួនខុសច្បាប់ជាច្រើន រស់នៅទឹកដីខ្មែរ
ខ្ញុំឃើញថ្នាក់ដឹកនាំCNRP ចោលម្សៀត អត់បានការ
ធ្វើនយោបាយក្បត់ជាតិ លាបពណ៌ រត់ចោលស្រុក
ហិង្សា ជាប់គុក សុំឲ្យអន្តរជាតិបិទទីផ្សារ ផ្តាច់ជំនួយ..
ទើបខ្ញុំលាលែងពីCNRP ចូលCPP ខ្ញុំដឹងច្បាស់ថា
មានតែCPP ទើបអាចដេញយួនខុសច្បាប់បាន ។

ខ្ញុំក៏បានឃើញ និងអបអរសាទរ ចំពោះការខិតខំ
នាយកដ្ឋានអន្តោប្រវេសន្ត ដេញយួនខុសច្បាប់
និងលុបចោលអត្តសញ្ញាណប័ណ្ណមិនប្រក្រតី(ពីយួន)

ថ្មីៗនេះ ខ្ញុំបានឃើញនាយកដ្ឋានអន្តោប្រវេសន្ត
ចេញ “បណ្ណស្នាក់នៅអចិន្ត្រៃយ៍” ឲ្យយួនខុសច្បាប់
ក្លាយជាស្របច្បាប់ រស់នៅលើទឹកដីកម្ពុជា ។

ក្នុងនាមនាងខ្ញុំជាប្រជាជនខ្មែរ និងជាមន្ត្រីCPP ម្នាក់
(ប្រធានគណកម្មការយុវជន សាខានៃបក្សប្រជាជន)
ឯកភាពតែងតាំងដោយ សម្តេចតេជោ ហ៊ុន សែន
ខ្ញុំឈឺចាប់ណាស់ ខ្ញុំមិនចង់ឲ្យជនជាតិយួនខុសច្បាប់
មានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ រស់នៅលើទឹកដីខ្មែទេ

នាងខ្ញុំ ក្នុងមានជាមន្ត្រី និងសមាជិកបក្សប្រជាជន
កំពុងតាមដាន ប្រមូលឯកសារ ដើម្បីរាយការណ៍
និងតវ៉ាករណីនេះ ទៅគណ:កម្មការ នៃគណបក្ស
ប្រជាជនគ្រប់ជាន់ថ្នាក់ តាមមាត្រាទី៨ (សិទ្ធសមាជិក)
នៃលក្ខន្តិក: គណបក្សប្រជាជនកម្ពុជា និងតវ៉ាប្រឆាំង
ករណីនេះ ទៅស្ថាបនជំនាញរដ្ឋគ្រប់ជាន់ថ្នាក់ ។

សំណូមពរ
នាយលោកឧត្តមសរនីយ៍ (ផ្កាយ៤) សុខ ផល
១ បន្តដេញជនអន្តោប្រវេសន្តខុសច្បាប់ (យួន)
២ បន្តដកហូតអត្តសញ្ញាណប័ណ្ណខុសប្រក្រតី ពីយួន
៣ ផ្អាក និងដកហូតប័ណ្ឌស្នាក់នៅអចិន្ត្រៃយ៍
៤ រក្សាស្ថានភាពដើមនៃជនអន្តោប្រវេន្តខុសច្បាប់
រួចអនុវត្តច្បាប់អន្តោប្រវេសន្ត ។
នាងខ្ញុំសំណូមពរលោក មិនមែនអង្វរទេ គឺក្នុងនាម
ជាចៅហ្វាយ (រាស្ត្រម្ចាស់ឆ្នោត ម្ចាស់ប្រទេស)

សូមលោកឧត្តមសេនីយ៍ សុខ ផល មេត្តាពិនិត្យ
បើលោកធ្វើតាមសំណូមពរខ្ញុំមិនបាន សូមលោក
ចូលនិវត្តន៍ ដើម្បីផ្តល់ឱកាសមនុស្សជំនាន់ក្រោយ

ខ្ញុំកំពុងរៀបចំរបាយការណ៍ រាយការណ៍ប្រឆាំង
តវ៉ាករណីនេះ ជូនដល់សម្តេចតេជោ ហ៊ុន សែន
ក្នុងករណីចាំបាច់ ខ្ញុំនឹងសុំ “ធ្វើបាតុកម្ម” ប្រឆាំង
“ការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឲ្យយួន”
នៃនាយកដ្ឋានអន្តោប្រវេសន្ត ។

ពីនាងខ្ញុំ ធី សុវណ្ណថា"



























No comments