សមត្ថកិច្ចទ្រាំលែងបានហើយ ទើបតាមប្រមាញ់ចាប់ខ្លួនបុរសម្នាក់ ដែលបានធ្វើបាបកូនសុំទាននោះ (មានវីដេអូ)
មានករណីបុរសម្នាក់ដែលតែងធ្វើបាបកូនសុំទាននៅតាមហាងលក់ដូរ ក៏ដូចជាទីតាំងលក់សំបុត្ររថយន្តក្រុង ហើយត្រូវគេថតបានពីសកម្មភាពវាយធ្វើបាបកូនតូច យកមកបង្ហោះតាមបណ្តាញសង្គមយ៉ាងព្រោងព្រាតនោះ ក៏ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួន ដើម្បីយកមកសួរនាំ ។ បុរសជាឪពុកវាយធ្វើបាបកូនឈ្មោះ ចាន់ ធី អាយុ ៣៤ឆ្នាំ ស្នាក់នៅនៅម្តុំផ្លូវរថភ្លើង ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជាក់ស្តែង ខណៈដែលកំពុងដឹកដៃកូនសុំទានតាមផ្លូវជាតិ គ្រាន់តែក្រឡេកឃើញសមត្ថកិច្ចឈប់រថយន្តភ្លាម ក៏បានស្រែកថា «ប៉ូលិសមកហើយ ឆាប់រត់កូន» ។ ហើយបុរសនោះ បានរត់យ៉ាងលឿនបត់បែនតាមផ្ទះអ្នកស្រុកចោលកូនបាត់ស្រមោល កើតឡើងនាព្រឹកថ្ងៃទី២៦ មករា ២០១៨ ។ ប៉ុន្តែ សមត្ថកិច្ចបាននាំកូនប្រុសម្នាក់មានអាយុ ៣ឆ្នាំ កំពុងស្រែកយំនាំទៅផ្ទះដែលស្នាក់ ។ សមត្ថកិច្ចបានទៅដល់ផ្ទះតូចមួយ ដែលមានស្ត្រីម្នាក់ឈ្មោះ តាប់ ហេង ត្រូវជាប្រពន្ធបុរសគេចខ្លួន បានប្រាប់សមត្ថកិច្ចឱ្យដឹងថា គាត់ដើររើសអេតចាយជាមួយកូនច្បងអាយុ ៧ឆ្នាំ ទាំងយប់ទាំងថ្ងៃ ឯប្តីដើរសុំទានគេជាង ១០ឆ្នាំហើយ ។ ពីមុនទៅជាមួយកូនច្បង លើកនេះ ទៅជាមួយកូនទី២ ខណៈកូនទី៣ ពរជាប់ចង្កេះ ហើយមានផ្ទៃ ១ខែ ថែមទៀត ។ គាត់បន្តថា មិនឱ្យប្តីសុំទានបែបជម្រិត ឬនិយាយអ្វីអាក្រក់ទេ ព្រោះសមត្ថកិច្ចធ្លាប់ចាប់អប់រំហើយ តែប្តីមិនស្តាប់ ។
ក្រឡេកមើលបន្ទប់ស្នាក់នៅរបស់គ្រួសារសុំទានមួយនេះ ពិបាកភ្នែកមើលណាស់ ហ៊ុំព័ទ្ធទៅដោយស័ង្កសី ប៉ុន្តែសំរាម និងអេតចាយពេញក្នុងបន្ទប់រហូតក្រោមគ្រែ ។ ពេលសួរនាំស្ត្រីជាប្រពន្ធថា កូនមិនបានរៀនសូត្រនឹងគេទេ ព្រោះជីវភាពក្រពេក ។
លោកអនុសេនីយ៍ឯក ឱក សំណុក អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ថា បន្ទាប់ពីមានហ្វេសប៊ុគសរសេររិះគន់ពីបុរសខាងលើដឹកដៃកូនសុំទានបែបប្រើកម្លាំងពលកម្ម និងធ្វើបាបកូននោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាចុះពិនិត្យមើល និងឱ្យរកបុរសនោះ យកទៅសួរនាំ តែមិនទាន់បានហៅផង ស្រាប់តែរត់គេចខ្លួនបាត់ ។ ពេលនេះ សមត្ថកិច្ចបានទាក់ទងខាងមន្ត្រីមន្ទីរសង្គមកិច្ច និងស្ត្រីជាម្តាយ និងក្មេងៗ ទាំង៣ យកទៅសាកសួរ ដើម្បីពិនិត្យមើលលផ្លូវច្បាប់ ៕

Post a Comment