ពិតជាមានមោនភាពណាស់!!! លោកជំទាវ ហ៊ុន ម៉ាណា បានទទួលស្វាគមន៍ អ្នកនាង អម្ពរ ទេវី យ៉ាងកក់ក្តៅ
ភ្នំពេញ៖ ក្រោយលេចឡើងវត្តមានតារាសម្តែងភាពយន្តវ័យជាង ៥០ឆ្នាំ អ្នកនាង អម្ពរ ទេវី វិលមកប្រទេសកំណើត ដើម្បីមកទទួលការងារភាពយន្តម្ដងទៀតនោះក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់មហាជន។ ជាពិសេសក៏ទទួលបានកាស្វាគមន៍យ៉ាងអធិកអធមពីលោកជំទាវ ហ៊ុន ម៉ាណា ផងដែរ។
គួររំលឹកឡើងវិញផងដែរថា តារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជាហើយ តាមការគ្រោងទុក នៅវេលាថ្ងៃត្រង់នេះ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ ព្រមជាមួយ មានអ្នកគាំទ្រ សាច់ញាតិ និងអ្នកសិល្បៈទៅឈរចាំទទួលតារាសម្ដែងជើងចាស់រូបនេះយ៉ាងច្រើនកុះករ។
ដំណើរពីអាមេរិក មកកាន់កម្ពុជាសាជាថ្មីម្ដងទៀតរបស់អ្នកនាង អម្ពរទេវី គឺមានរយៈពេល ២ ខែ គឺក្នុងគោលបំណងថតរឿងភាគថ្មីឲ្យផលិតកម្ម Red Picture រឿង "ឆន្ទា" ដាក់បញ្ចាំងនៅទូរទស្សន៍ CTN និងផលិតកម្ម LD រឿង "កាកី" គ្រោងនឹងដាក់បញ្ចាំងនៅទូរទស្សន៍ PNN ។
នេះគឺជាដំណើរចុះមកថតកុនលើកទី២របស់អ្នកនាង អម្ពរទេវី បន្ទាប់ពីបានថតភាពយន្តខ្នាតធំ១ រឿងឲ្យអ្នកស្រី ពាន់ ភួងបុប្ផា កាលពីពេលកន្លងទៅ។ ការបង្ហាញវត្តមានលើកទី២នេះដែរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅសិល្បៈ៕
Post a Comment