សុំត្រូវគ្នាជាមួយប្រពន្ធវិញ តែប្រពន្ធមិនព្រម ស្រាប់តែកាត់តរូបប្រពន្ធជាមួយមនុស្សស្រាត បង្ហោះឡើងផ្អើលពេញហ្វេសប៊ុក
ស្ត្រីរងគ្រោះម្នាក់ ត្រូវបានអតីតប្តីតាមចងពៀរ បង្ហោះរូបអាក្រាតកាត់តនេះ មានឈ្មោះ ស៊ាង ចាន់នី អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពោយយ៉ង់ ឃុំតាពូង ស្រុកថ្មគោល និងមានគណនីហ្វេសប៊ុកឈ្មោះ ចាន់នី ថាណះវិន។
ស្ត្រីម្នាក់នេះក្រោយពីរួមរស់នឹងប្តីបានកូនប្រុស៣នាក់ ដោយសារតែរស់នៅមិនសូវចុះសម្រុង ចេះតែកើតមានរឿងរកាំរកូសច្រើនពេក ក៏សម្រេចចិត្តសុំចែកផ្លូវគ្នា តែមិនទាន់បានលែងលះដាច់ស្រេចនៅឡើយ ដោយគ្រាន់តែរស់នៅបែកគ្នា លុះក្រោយមក បុរសជាប្តីបានសុំប្រពន្ធជានាគ្នាវិញ តែប្រពន្ធមិនព្រម ក៏រូបប្តីម្នាក់នេះ បានកាត់តមុខប្រពន្ធដាក់ជាមួយរូបភាពអាក្រាតកាយបង្ហោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។
ស្ត្រីរងគ្រោះបន្តថា ពេលដែលនាងទាក់ទងសុំនាំកូនមកលេង ស្រាប់តែអតីតប្តីបានប្រើលេសឱ្យនាងទៅជួបនៅផ្ទះរបស់អតីតប្តីនោះ ដើម្បីពិភាក្សាពីរឿងលែងលះគ្នាឱ្យបានដាច់ស្រេចតាមច្បាប់ផង ទើបនាងយល់ព្រមទៅជួបអតីតប្តីនោះ លុះពេលទៅដល់ បែរជាប្តីមិននិយាយរឿងលែងលះ បែរជាសុំសម្របសម្រួលជានាជាមួយនាងវិញ។ ប៉ុន្តែភ្លាមៗនោះ នាងក៏មិនទាន់និយាយអ្វីជាផ្លូវការដែរ ព្រោះត្រូវការពេលវេលា គិតឱ្យបានច្បាស់លាស់ជាមុនសិន។ បន្ទាប់មក បុរសជាប្តីបានសុំភ្ជាប់ទំនាក់ទំនង Add Friend ដើម្បីលេង facebook ជាមួយនាង ក្នុងបំណងចង់មើលឃើញរូបកូនពេលចូលរួមមង្គលការនោះ។ ចំណែកនាងក៏មិនកំណាញ់អ្វីដែរ គ្រាន់តែ Add Friend នោះ ហើយនាងក៏ភ្ជាប់ទំនាក់ទំនងហ្វេសប៊ុកជាមួយប្តី ដោយនាងមានគណនីហ្វេសប៊ុកឈ្មោះ (ចាន់នី ថាណះ វិន) និងធ្លាប់បានប្រើអស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយ និងមានមិត្តភក្តិជាង២ពាន់ ហើយមិនធ្លាប់មានបញ្ហាអ្វីនោះទេ។
ស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងទៀតថា លុះមកដល់វេលាម៉ោង៨យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខណៈដែលនាងកំពុងមានជាប់រវល់ក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនប្រុស ក៏មានបងប្អូន និងមិត្តភក្តិរបស់នាងជាច្រើន បានផ្ញើសារមកសួរ ហើយខ្លះទៀតខលមកសួរនាំថា បានឃើញរូបថតរបស់នាង ស្ថិតក្នុងសភាពអាក្រាតបង្ហោះលើហ្វេសប៊ុក ទើបធ្វើឱ្យនាងមានការភ្ញាក់ផ្អើល ក៏ចូលទៅពិនិត្យមើលក្នុងហ្វេសប៊ុក ទើបដឹងថា ពិតជាមានរូបអាសអាភាពនោះមែន តែគឺជារូបកាត់តមុខរបស់នាងទៅភ្ជាប់ជាមួយនឹងរូបដងខ្លួននារីម្នាក់ដែលស្ថិតក្នុងសភាពអាក្រាតកាយ។
មិនតែប៉ុណ្ណោះ នៅមានសារមួយបានផ្ញើមកគំរាមកំហែងនាងថា បើមិនឱ្យគេបង្ហោះរូបទាំងនោះទេ ត្រូវទទួលធ្វើរឿង១ឱ្យគេ (តែមិនដឹងថារឿងអ្វីនោះទេ) បើពុំនោះទេ រឿងនេះត្រូវបានអូសបន្លាយវែងឆ្ងាយទៅទៀត។ បញ្ហានេះត្រូវបាននាងដាក់ការសង្ស័យថា ជាស្នាដៃរបស់អតីតប្តីនាងជាអ្នកធ្វើ។
ក្រោយពីបែកធ្លាយរូបអាក្រាតកាត់តនៅលើបណ្តាញសង្គមហ្វេសប៊ុកមក ស្ត្រីរងគ្រោះខាងលើបានសុំធ្វើការបកស្រាយ និងបំភ្លឺដល់បងប្អូន និងមិត្តៗក្នុងសង្គមហ្វេសប៊ុកថា សុំកុំមានការភ័ន្តច្រឡំថា រូបទាំងនោះជារូបនាងខ្ញុំ ហើយនាងអ្នកធ្វើឱ្យសោះ ព្រោះទាំងនោះគឺជារូបភាពកាត់ត ដែលជនខិលខូចមានបំណងធ្វើបាបបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់នាងប៉ុណ្ណោះ។
ក្រោយពីបែកធ្លាយរូបអាក្រាតកាត់តនៅលើបណ្តាញសង្គមហ្វេសប៊ុកមក ស្ត្រីរងគ្រោះខាងលើបានសុំធ្វើការបកស្រាយ និងបំភ្លឺដល់បងប្អូន និងមិត្តៗក្នុងសង្គមហ្វេសប៊ុកថា សុំកុំមានការភ័ន្តច្រឡំថា រូបទាំងនោះជារូបនាងខ្ញុំ ហើយនាងអ្នកធ្វើឱ្យសោះ ព្រោះទាំងនោះគឺជារូបភាពកាត់ត ដែលជនខិលខូចមានបំណងធ្វើបាបបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់នាងប៉ុណ្ណោះ។
ជុំវិញករណីខាងលើនេះសារព័ត៌មានក្នុងស្រុកមួយ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីស្ត្រីខាងលើបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំ ការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕















Post a Comment