Header Ads

ពិតជាកំសត់ណាស់!!! MV ចេញថ្មី របស់តារាចម្រៀង សុខ ពិសី មើលហើយ មានមនុស្សមួយចំនួនអាចនឹងយំតាមតែម្តង

អាល់ប៊ុមប្រភេទជាសាច់រឿងស្នេហាថ្មី ដែលជាអាល់ប៊ុម របស់កំពូលតារាចម្រៀង សុខ ពិសី ជាស្នេហាបែបមនោសញ្ចេតនា​ជ្រាលជ្រៅ ផ្អែមល្ហែម កំសត់ ដែលជាការសម្រិតសម្រាំង​យ៉ាងពិសេសរបស់ផលិតកម្ម សាន់ដេ ដែលជាផលិតឈានមុខគេមួយ នៅកម្ពុជា។


ហើយចម្រៀងថ្មីមួយបទនេះ គឺជាសំនៀងដើម របស់តារាចម្រៀងស្រី មានសម្រស់បង្កប់ដោយមន្តស្នេហ៍រយពាន់ ប្រចាំផលិតកម្មសាន់ដេ គឺ កញ្ញា សុខ ពិសី មានចំណងជើងថា «បើស្រឡាញ់ ហេតុអ្វីបងមិនខ្វល់» ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រ។


ជាមួយនឹងបទចម្រៀង ដ៏កំសត់របស់តារាលេចធ្លោ សុខ ពិសី រយៈពេល១៦នាទីនេះ ពិសី បានពោលពាក្យស្នេហាដ៏កំសត់យ៉ាងដូច្នេះថា «បងតែងតែនិយាយថា បងស្រឡាញ់អូន, បើស្រឡាញ់ហេតុអ្វីមិនខ្វល់ពីអូន, បើស្រឡាញ់ហេតុអ្វីមិនអើពើនឹងអូន, បងមិនដែលបារម្ភ ពីអូនឡើយ មិនដែលសម្បី Call ឬផ្ញើសារគ្រប់ទង្វើ បងតែងតែធ្វើឲ្យនារីម្នាក់នេះស្រក់ទឹកភ្នែក, អូនស្អប់បងខ្លាំងណាស់»។


អ្វីដែលកាន់តែធ្វើឲ្យមហាជន រឹតតែជក់ចិត្ត ដិតអារម្មណ៍ស្ទើរតែបំភ្លេចមិនបានទៀតនោះ ជាមួយនឹងសំឡេងដ៏ក្រអួនក្រអៅ សំនៀងដ៏ស្រទន់ ដែលធ្វើឲ្យអ្នកស្ដាប់ លន្លង់លន្លោចទៅតាម​មនោសញ្ចេតនាមួយនេះ ពិតជាចាក់ដោតអារម្មណ៍គូសង្សា​ជាខ្លាំង។ អត្ថន័យ​នៅក្នុងចម្រៀង ត្រូវនឹងជិវិតស្នេហារបស់យុវវ័យ នាពេលបច្ចុប្បន្ន អមដោយសំឡេងដ៏ស្រទន់ ពីរោះរណ្ដំចិត្ត កាន់តែធ្វើឲ្យបទនេះមានការផ្ទុះឡើងទ្វេដង ពីសំណាក់ទស្សនិកជន។


តោះ ! កុំឲ្យខាតពេលយូរ ចង់ដឹងថា «បើស្រឡាញ់ហេតុអ្វីបងមិនខ្វល់?» របស់តារាចម្រៀងស្រី ប្រចាំផលិតកម្ម​សាន់ដេ កញ្ញា សុខ ពិសី ច្រៀងលួងលោមពីរោះ​ផ្អែមល្ហែម កម្រិតណានោះ សូមរីករាយសណ្ដាប់ទាំងអស់គ្នា៖













































No comments