Header Ads

ម៉ាស្សាកោសជប់ តែផ្លាកខាងក្រៅទេ តែខាងក្នុងវិញសុទ្ធតែស្រីស្អាត ជាមួយសេវាពិសេសទៀត

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨ នៅ​ហាង​ម៉ាស្សា មួយក​ន្លែ​ង យី​ហោ តំលៃ​៣​$ ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​6F ផ្លូវ​លឹម​ឈាង​ហាក់​ទី​៣ ភូមិ​កន្ទោក​ខាង​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ថៅ​កែ​ហាង ឈ្មោះ​ប៉ែន រ៉ានី ភេទស្រី អាយុ​៣៩​ឆ្នាំ ជន​ជាតិខ្មែរ។ ស្នាក់នៅ​ផ្ទះ​ស្ថិត​នៅ​ផ្ទះ​លេខ6F ផ្លូវ​លឹម​ឈាង​ហាក់​ទី៣ ភូមិកន្ទោក​ខាង​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។


កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប និង​ឃាត់​ខ្លួន ថៅ​កែ​ស្រី​ម្នាក់ និង​មនុស្ស​ស្រី៥​នាក់​ក្នុ​ងនោះ​ក្មេង​ស្រី​១​នាក់​ជា​អនីតិជន ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ប្រព្រឹត្ត​សញ្ចា​កម្ម ប្រតិបត្តិ​ការ​នេះ ដោយ​មាន​ការ​សម្រប​សម្រួល ពី​លោក គុជ គីមឡុង ព្រះ​រាជ​អាជ្ញា​រង អយ្យកា អមសាលា​ដំបូង​រាជធានី​ភ្នំពេញ និង​មាន​ការ​បញ្ជា​ផ្ទាល់​ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរង​ទទួ​ល​​ផែន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ការពារ​អនីតិ​ជន នៃស្នងការដ្ឋាន​នគរ​បាល​រាជាធានី​ភ្នំពេញ៕

























No comments