Header Ads

រឿងធំហើយពេលនេះ!!! សមត្ថកិច្ច ចុះទៅបង្ក្រាបកន្លែងជល់មាន់ បាញ់ត្រូវបុរសម្នាក់ស្លាប់ភ្លាមៗ (មានវីដេអូ)

បុរសម្នាក់ត្រូវបាន សមត្ថកិច្ចបាញ់ត្រូវបុរសម្នាក់ស្លាប់ភ្លាមៗ ខណៈបង្ក្រាប កន្លែងជល់មាន់មួយកន្លែងនៅខាងក្រោយផ្សារកាណាសុីធី ក្នុងសង្កាត់ចោមចៅ នៅខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះ មិនមែនជាអ្នកជល់មាន់ទេ មុនស្លាប់គឺជនរងគ្រោះ ស្ថិតនៅខាងលើផ្ទះ ។


ជនរងគ្រោះខាលើមាន ឈ្មោះ សៀក រ៉ន ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្រុកកំណេីត ខេត្ត កំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ បន្ទប់ ជួល ភូមិចោមចៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។


បេីតាមប្រពន្ធជនរងគ្រោះឈ្មោះ ណុប ផានី បានឲ្យដឹងថា ជនរងគ្រោះបានមកពីហូបកាហ្វេ ហេីយបានឡើងទៅបន្ទប់ជួលរបស់គាត់ ហេីយបានអឺតមេីលគេជល់មាន់ ពេលនោះស្របពេលដែលនគរបាលចុះបង្រាបអ្នកជល់ ក៏បានបាញ់ឡេីងទៅលេីជាច្រេីនគ្រាប់ ក៏បណ្ដាលអោយត្រូវជនរងគ្រោះ ចំបំពង់ខ្យល់មួយកន្លែង និងកដៃស្ដាំមួយកន្លែង បន្ទាប់ពីឃើញប្ដីត្រូវគ្រាប់ ប្រពន្ធជនរងគ្រោះបានហៅរថយន្ដពេទ្យ សម្ពពអង្គ ដឹកជនរងគ្រោះ ប៉ុន្តែបានប្រហែលជាប្រាំនាទី ជនរងគ្រោះក៏បានដាច់ខ្សល់ស្លាប់នៅក្នុងរថយន្ថតែម្ដង។បច្ចុប្បន្ននេះ សពតំកល់នៅវត្តពោធិចិនតុងរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
































No comments