ព្រោះតែលុយ ៥០០ដុល្លារសោះ ហេតុអ្វីក៏ផ្អើលពេញហ្វេសប៊ុកអញ្ចឹង
(ភ្នំពេញ)៖ តារាសម្តែងចង្កាស្រួចរូបស្រស់កញ្ញា សួង សាខារ៉ានីត ថ្មីៗនេះបានជួបរឿងមិនសប្បាយចិត្ត ខណៈដែលនៅសុខៗនាងក៏ស្រាប់តែ ត្រូវបានគេបង្ហោះហែកហួរផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែរឿងគេជំពាក់ប្រាក់ខ្លួនមានចំនួន ៥០០ដុល្លារ មិនព្រមសង។
កញ្ញា សួង សាខារ៉ានីត បាននិយាយថា នាងពុំមែនជាប្រភេទមនុស្ស ដែលជំពាក់ឬខ្ចីលុយគេហើយ មិនសងនោះទេ។ ម្យ៉ាងទៀតត្រឹមតែជំពាក់លុយខ្លួន ៥០០ដុល្លារប៉ុណ្ណឹង ចាំបាច់យកទៅផុសពេញបណ្តាញសង្គមធ្វើអ្វី?
តារាសម្តែងសម្តីផ្អែមកញ្ញា សួង សាខារ៉ានីត បានបញ្ជាក់ថា «អស់សំណើចដែរតើ ឯងជំពាក់លុយគេប្រាំពីរប្រាំបីម៉ឺនដុល្លារ នៅតាមសងគេត្រុកៗ។ ចំណែកគេជំពាក់ឯង ត្រឹមប្រាំរយសោះឡើងផ្អើលពេញផេក ឆ្ងាញ់ត្រង់គេប្រាប់សមមិត្តគេថា ឯងចង់ល្បី ហួសចិត្ត អរគុណលុយដែលធ្វើអោយខ្ញុំស្គាល់ខួរមនុស្ស»។
តាមរយៈការបង្ហោះសារខាងលើ ពីសំណាក់តារាសម្តែងកញ្ញា សួង សាខារ៉ានីត នេះដែរ ក៏មានទស្សនិកជនជាច្រើន បានផ្ញើសារសួរនាំអំពីរឿងនេះ។ មិនតែប៉ុណ្ណោះ ក៏មានខ្លះទៀតបានបញ្ចេញមតិថា យ៉ាប់ណាស់អ្នកជំពាក់លុយគេមិនចង់សងនឹង។
សូមបញ្ជាក់ថា តារាស្រីកញ្ញា សួង សាខារ៉ានីត បច្ចុប្បន្នអាជីពសិល្បៈរបស់នាងកាន់តែមមាញឹកខ្លាំង ស្របពេលដែលទីផ្សាសម្តែងរបស់នាង ក៏ទទួលបានការគាំទ្រច្រើនពីមហាជនផងនោះ។ ទន្ទឹមគ្នានេះដែរ សាខារ៉ានីត ក៏ហាក់មានភាពលេចធ្លោ តាមរយៈសកម្មភាពមនុស្សធម៌ជួយដល់កុមារកំព្រា ចាស់ជរា ជាដើម៕

Post a Comment