អ្នកមានប័ណ្ណកម្មសិទ្ធិដី តិចទៀតរឹតតែងាយស្រួល ដោយសារតែ ឯកឧត្តម ជា សុផារ៉ា បានសម្រេចធ្វើហើយ
ជាមួយនឹងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងការគ្រប់គ្រងបញ្ជីដីធ្លី ក្រសួងរៀបចំដែនដីបានឲ្យដឹងថា កម្ពុជានឹងដាក់ QR Code ក្នុងក្រដាសកម្មសិទ្ធិដីប្រភេទថ្មីនៅឆ្នាំ២០១៨ខាងមុខនេះ ដើម្បីដើរឲ្យទាន់បច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួលដល់ការគ្រប់គ្រង ។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានលើកឡើងក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកគោលដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ធ្នូ ថា ការរៀបចំប្រព័ន្ធទិន្នន័យចុះបញ្ជីដី និងផ្ដល់ព័ត៌មានសង្ខេបតាម QR Code លើសន្លឹកប័ណ្ណកម្មសិទ្ធិដី នឹងផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងស្របតាមបច្ចេកវិទ្យា និងភ្ជាប់មកនូវទិន្នន័យរួមរបស់ក្រសួង ខណៈថ្នាក់ខេត្តកំពុងធ្វើការចុះបញ្ជីដីធ្លី ហើយវាមិនលំបាកក្នុងការស្រាវជ្រាវ ដើម្បីធានាបាននូវសុវត្ថិភាព និងជាការបម្រើសេវាសាធារណៈបានដល់បុគ្គលម្នាក់ៗ ។
លោកបន្តថា ៖« គម្រោងមួយនេះ គឺស្របទៅតាមបច្ចេកវិទ្យាដែលជ្រាបចូលមកក្នុងសង្គមកម្ពុជា និងផ្ដល់ការងាយស្រួលដល់មនុស្សគ្រប់គ្នា គ្រាន់តែត្រូវការទូរស័ព្ទស្មាតហ្វូនប៉ុណ្ណោះ អ្នកនឹងដឹងថា ដីនៅទីកន្លែងណា មានទំហំទទឹង បណ្ដោយប៉ុន្មាន និងម្ចាស់កម្មសិទ្ធិជាអ្នកណា»។ លោកបន្តថា ៖« ព័ត៌មានបឋម នឹងបង្ហាញលើទូរស័ព្ទដោយមិនគិតថ្លៃអ្វីទាំងអស់ ហើយបើចង់ដឹងព័ត៌មានលម្អិតបន្ថែមនោះ អ្នកប្រើប្រាស់ត្រូវតែបង់សេវាតាមប្រព័ន្ធទូរស័ព្ទ ដើម្បីជាប្រាក់ចំណូលចូលថវិការដ្ឋ » ។
ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តថា កម្ពុជាគ្រោងបង្កើតនូវក្រដាសកម្មសិទ្ធិដីធ្លីផ្ទាល់នៅកម្ពុជាដោយខ្លួនឯងផងដែរ ដោយមិនចង់ពឹងពាក់បញ្ជាទិញពីបរទេសទេ ។ លោកថា ការបោះពុម្ពក្នុងស្រុក នឹងកាត់បន្ថយការចំណាយ និងផ្ដល់ភាពរហ័សក្នុងការចេញប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋផងដែរ ជាពិសេសមិនចាំបាច់តោងកន្ទុយប្រទេសអូស្ត្រាលី និងអាល្លឺម៉ង់ ក្នុងការបញ្ជាទិញក្រដាសកម្មសិទ្ធិដីធ្លីទៀតទេ ។
ក្នុងអាណត្តិថ្មីនេះ ក្រសួងរៀបចំដែនដី ក្រោមការដឹកនាំដោយលោក ជា សុផារ៉ា បានធ្វើកំណែទម្រង់ជាច្រើន ហើយការដាក់ចេញនូវប្រព័ន្ធ QR Code ថ្មីនេះ ជាការឆ្លើយតបនឹងបញ្ហាវិវាទដីធ្លី និងអាចដោះស្រាយបញ្ហាដីធ្លីជាច្រើននាពេលអនាគត ព្រោះជម្លោះដីធ្លី គឺជាបញ្ហាក្តៅក្នុងអាណត្តិកន្លងមក ។
ជាមួយគ្នានេះ ដើម្បីធ្វើឱ្យការគ្រប់គ្រងវិស័យដីធ្លីកាន់តែល្អប្រសើរឡើងថែមទៀត ក្រសួងបាននិងកំពុងអនុវត្តនូវការចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទដីធ្លី, ការងាររៀបចំដែនដី នគរូបនីយកម្ម និងការងារគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ, ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសចាំបាច់ក្នុងវិស័យសំណង់ និងការងារលំនៅឋាន ។
លោកទេសរដ្ឋមន្ត្រីលើកឡើងថា ៖« ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងបានបន្តខិតខំគ្រប់គ្រងលើកម្រាជធានីភ្នំពេញ ៖ ជាមួយនឹងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងការគ្រប់គ្រងបញ្ជីដីធ្លី ក្រសួងរៀបចំដែនដីបានឲ្យដឹងថា កមសិទ្ធិប្រើប្រាស់ និងបែងចែកដីធ្លីប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅបង្កើនប្រាក់ចំណូលដល់ថវិកាជាតិ ការកាត់បន្ថយនិងការលុបបំបាត់ភាពក្រីក្រ ការធានាសន្តិសុខស្បៀង ការគ្រប់គ្រងដីរដ្ឋ ការការពារបរិស្ថាននិងធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងបរិបទសេដ្ឋកិច្ចទីផ្សារ » ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ចាប់ពីពេលចាប់ផ្តើមអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០១៧នេះ ក្រសួងចេញប័ណ្ណកម្មសិទ្ធិដីបានជាង៤,៨លានប័ណ្ណ ក្នុងនោះចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន៤,៦លានប័ណ្ណ ស្មើនឹង៦៦,៤% នៃក្បាលដីប៉ាន់ស្មានសរុប៧លានក្បាលដី ៕

Post a Comment