ពិតជាក្តុកក្តួលណាស់!!! សម្ដេចសង្ឃបង្គាប់ឲ្យបោះផ្សាយ កាតរំលេចរូបក្មេងប្រុសស្ពាយសពប្អូន ដោយមានសរសេរថា "ផ្លែផ្កានៃសង្គ្រាម"
ក្រុងហ៊ីរ៉ូស៊ីម៉ា៖ ខណៈពិភពលោកកំពុងប្រារឰពិធីអបអរឆ្នាំថ្មី ឆ្នាំ ២០១៨ ជាមួយនឹងសំឡេងកាំជ្រួចលាន់រំពង និងពន្លឺភ្លើងពណ៌តុបតែងលម្អក្រុងនានា ព្រមទាំងពិធីជប់លៀងយ៉ាងក្អាកក្អាយ សម្ដេចសង្ឃបានបង្គាប់ឲ្យបោះពុម្ពផ្សាយនូវកាត និងចែកចាយអំពីរូបភាពជនរងគ្រោះពីការទម្លាក់គ្រាប់បែកនុយក្លេអែរនៅណាហ្គាសាគិ ដោយសរសេរនូវពាក្យថា «ផ្លែផ្កានៃសង្គ្រាម»។
រូបភាពដ៏គួរឲ្យស្លុតចិត្ដបំផុត បានបង្ហាញរូបកុមារាម្នាក់ស្ពាយសពប្អូនប្រុសលើខ្នង ខណៈកំពុងតម្រង់ជួររង់ចាំបូជា។ រូបភាពនេះត្រូវបានជាងថតរូបអាមេរិកឈ្មោះ Joe O'Donnell ថតក្រោយពីការទម្លាក់គ្រាប់បែកនុយក្លេអែរ នៅចុងបង្ហើយនៃសង្គ្រាមលោកលើកទី ២។
សម្ដេចសង្ឃប៉ុប ហ្វ្រង់ស៊ីស បានស្នើថា «ផ្លៃផ្កានៃសង្គ្រាម» ត្រូវបានសរសេរការលើខ្នងកាត អមដោយព្រះហត្ថលេខារបស់ព្រះអង្គ។ សំណេរនោះបានបន្ដថា៖ «ភាពក្រៀមក្រំរបស់កុមារាតូចនេះបង្ហាញឲ្យឃើញនូវទុក្ខសោករបស់ខ្លួនដោយគ្រាន់តែខាំបបូរមាត់ក្នុងបរិយាកាសសីតុណ្ហភាពបន្ដិចប៉ុណ្ណោះ»។
ក្រោយពីការទម្លាក់គ្រាប់បែកនុយក្លេអែរនៅ ហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគិក្នុងឆ្នាំ ១៩៤៥ កងទ័ពជប៉ុនបានទម្លាក់អាវុធបញ្ចប់សង្គ្រាមលោកលើកទី ២។ ជាងថតរូប Joe O'Donnell បានចំណាយពេល ៤ ឆ្នាំតាមផ្ដិតរូបភាពមហន្ដរាយក្រោយសង្គ្រាមនៅទីក្រុងទាំងពីរ។ នេះបើយោងតាមកំណត់ត្រារបស់បណ្ណាល័យ Congress។
រូបភាពដ៏គួរឲ្យសង្វេគនេះត្រូវបានចុះផ្សាយនៅប្រទេស ជប៉ុន ក្នុងឆ្នាំ ១៩៤៥៖ រូបថតម៉ារីនអាមេរិកនៅតំបន់រងគ្រោះនុយក្លេអែរ។ សម្ដេចសង្ឃធ្លាប់តែងបានថ្កោលទោសចំពោះការប្រើប្រាស់អាវុធនុយក្លេអែរ និងយកចិត្ដទុកដាក់ចំពោះជោគវាសនាកុមារក្នុងតំបន់សង្គ្រាមទាំងនោះ។
នុយក្លេអែរអាមេរិកវាយប្រហារលើទីក្រុងណាហ្គាសាគិ កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៤៥ កើតឡើង ៣ ថ្ងៃក្រោយពីការទម្លាក់ស្រដៀងគ្នានេះនៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា។
ការវាយប្រហារទាំងពីរបានឆក់យកជីវិតប្រជាជនជប៉ុនប្រមាណ ១២ ម៉ឺននាក់ ហើយរយៈពេល ៦ ថ្ងៃក្រោយមកជប៉ុនក៏បានទម្លាក់អាវុធចុះចាញ់៕

Post a Comment