ថាមែនគឺមែន!!! ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត គ្រាន់តែចូលដល់ឆ្នាំថ្មីភ្លាម មានដំណឹងល្អតែម្តង
តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាស កញ្ញាទេព បូព្រឹក្ស ក្រោយទិញបានវីឡា រថយន្តទំនើបហើយនោះ ពេលនេះនាងឈានមួយជំហានទៀត គឺគ្រោងបង្កើតមុខជំនួញថ្មី ដែលមានតម្លៃជាទឹកប្រាក់១៤ម៉ឺនដុល្លារអាមេរិក។
អាជីវកម្មថ្មីរបស់ទេព បូព្រឹក្ស លេចចេញជារូបរាងនៅឆ្នាំ២០១៨នេះ ដែលការជាដាក់ទុនចូលហ៊ុនគ្នាជាមួយគូស្នេហ៍ ងួន ចាន់ដេវីត…។
ទេព បូព្រឹក្ស ហៅស្រីនិច្ច គ្រោងបើកមុខជំនួញថ្មី ដែលផ្តោតទៅលើការលក់ផលិតផលគ្រឿងសម្អាងសម្រាប់បុរសនារី (Cosmetic) ដែលនឹងចំណាយលើការវិនិយោគជាទឹកប្រាក់ សរុប14ម៉ឺនដុល្លារឯណោះ ហើយតារាវ័យក្មេងរូបនេះ នឹងឡើងជាថៅកែហាងនោះ នៅឆ្នាំ ២០១៨ នេះហើយ។
ប្រភពបានឱ្យដឹងថា ទេព បូព្រឹក្ស នឹងចុះទៅសិក្សាលើផលិតផលលក់គ្រឿងសម្អាងទាំងនោះដល់រោងចក្រតែម្តង គឺនៅប្រទេសសាំងហ្គាពួរ ខណៈដែលពេលនេះ នាងកំពុងតែរកទីតាំងល្អៗ ដើម្បីបើកហាងកណ្តាលក្រុងភ្នំពេញ និងផ្ទុកផលិតផលទាំងនោះ។
ក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ ទេព បូព្រឹក្ស បាននិយាយដោយសប្បាយរីករាយថា នាងកំពុងតែសិក្សាទីផ្សារលើការលក់ផលិតផលទាំងនោះមែន ហើយអាចនៅដើមឆ្នាំ២០១៨នេះ នឹងចេញជារូបរាងហើយ តែទោះជាមានហាងក្តី តែអាជីពសិល្បៈរបស់នាង គឺនៅតែដំណើរការជាធម្មតាដដែល។ ទេព បូព្រឹក្ស រៀបរាប់ថា “ខ្ញុំគ្រោងបើកលក់ផលិតផលថែរក្សាសម្រស់ទាំងដងខ្លួន ស្បែក សក់ មុខ និយាយទៅ គឺជា Cosmetic តែម្តង ហើយអាចនៅដើមឆ្នាំ ២០១៨ នេះ នឹងចេញជារូបរាងហើយ។
ការបោះទុន14ម៉ឺនដុល្លារ របស់ទេព បូព្រឹក្ស ហាក់ដូចជាគ្មានបញ្ហាទាល់តែសោះរឿងប្រាក់កាស ទើបធ្វើឱ្យមានចម្ងល់ថា តើស្រីស្អាតរូបនេះបានលុយដ៏ច្រើនទាំងនេះ មកពីណា? ព្រោះមុននេះ នាងទើបតែទិញវីឡាដ៏ប្រណីត1 នៅបុរីប៉េង ហួត បឹងស្នោ តម្លៃ14ម៉ឺនដុល្លារ និងទិញរថយន្តទំនើបម៉ាក Land Cruiser V8 តម្លៃជិត10ម៉ឺនដុល្លារផងដែរ ហើយស្រាប់តែឥឡូវមកបោះទុន 14ម៉ឺនដុល្លារ បើកលក់គ្រឿងសម្អាងទៀត ពិតជាមានដុល្លារទាំងបាច់ៗតែម្តងហើយ…។
តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ ថ្លែងថា “និយាយទៅ លុយហ្នឹង ខ្ញុំមានតែ7ម៉ឺនដុល្លារទេ ហើយដាក់ចូលគ្នាជាមួយបងដេវីត 7ម៉ឺនដុល្លារទៀត អ៊ីចឹងគឺ14ម៉ឺនដុល្លារ ហើយនេះជាដំណាក់កាលដំបូង គឺយើងដាក់ប៉ុណ្ណឹងសិន។ និយាយទៅ រឿងលុយនេះ គឺមួយរយៈនេះ ខ្ញុំរកបានពីការងារសិល្បៈច្រៀងហ្នឹង មានជាហូរហែដែរ អ៊ីចឹងទាន់យើងរកបាន បើយកលុយមកទុក ក៏មិនកើតដែរ គឺមានតែយកលុយទៅរកស៊ីអ៊ីចឹងហើយ ព្រោះថា អាជីពសិល្បៈមិនអាចទៀងទាត់បានទេ។ គម្រោងខ្ញុំគឺដាក់ទុនប៉ុណ្ណឹងសិន បើយើងជោគជ័យ នឹងបន្ថែមទៀត ព្រោះខ្ញុំយល់ថា ឥឡូវប្រជាជនយើងចាប់ផ្តើមគិតគូរលើការថែទាំសម្រស់ច្រើន អ៊ីចឹងបើយើងមានផលិតផលល្អ គឺយើងនឹងមានការគាំទ្រ”។
ទេព បូព្រឹក្ស និងងួន ចាន់ដេវីត ពិតជាមិនធម្មតាមែន ព្រោះទើបតែចាប់ដៃគ្នាសាងស្នេហ៍ជាង1ឆ្នាំប៉ុណ្ណោះ ស្រាប់តែពួកគេបានបោះទុនចូលគ្នារកស៊ីបង្កើតមុខជំនួញមួយមុនរៀបការទៅហើយ ខណៈដែលខួបកំណើតគម្រប់អាយុ24ឆ្នាំ របស់បូព្រឹក្ស កាលពីថ្ងៃទី22 ខែធ្នូ ឆ្នាំ2017 លោកដេវីត បានទិញកាដូពិសេស ជាខ្សែកមួយខ្សែ មានបន្តោងបេះដូង តម្លៃជាង3ម៉ឺនដុល្លារ ដល់បូព្រឹក្ស ទៀតផង ដែលមើលទៅ គូស្នេហ៍វ័យក្មេងនេះ ពិតជាពូកែរកលុយមែនទែន ព្រោះម៉ឺនៗដុល្លារសម្រាប់ពួកគេ ហាក់ដូចជាគ្មានអ្វីអស្ចារ្យឡើយ៕

តាមគម្រោង ខ្ញុំចង់ចុះទៅផ្ទាល់ដល់រោងចក្រហ្នុង គឺនៅសាំងហ្គាពួរ ហើយកាលណាយើងទិញ License ហើយ គឺរាល់ផលិតផលទាំងនោះមានដាក់ជារូបយើងតែម្តង នៅពេលដែលយើងយកមកលក់នៅស្រុកខ្មែរ។ ជាដំណាកកាលដំបូង គឺយើងនឹងដាក់ទុន 14ម៉ឺនដុល្លារសិន អាហ្នឹងមិនទាន់ចូលទ្រង់ទ្រាយធំផង ព្រោះបើយើងរកស៊ីដំបូង គឺធ្វើពីតូចទៅធំអ៊ីចឹងហើយ”។

Post a Comment