កូរពេញឆាកម៉ង!!! បេក្ខជនម្នាក់នេះគាត់ថា គាត់ធ្លាក់មកពីគេដូរហ្គីតារបស់គាត់ (មានវីដេអូ)
ឈឺន ស៊ៃបុស្បា គឺជាបេក្ខជនដែលមកពីខេត្តកណ្តាល ហើយក្នុងសបា្ដហ៍ទី៤ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ លោកបានលើកយកបទចម្រៀងមួយដែលលោកបាននិពន្ធផ្ទាល់ខ្លួនតែម្តងគឺបទ "កកាកិកី"។
បទចម្រៀងមួយបទនេះគឺលោកបានច្រៀងរហូតដល់ទៅ៣ដងឯណោះ ដោយលើកទី១គឺក្រុមការងារនៃកម្មវិធីមួយនេះគេបានផ្លាស់ប្តូរហ្គីតារបស់លោក ដែលជាហេតុធ្វើឲ្យលោកមិនពេញចិត្តហើយច្រៀងមិនបានល្អ ហើយភ្លាមៗនោះខាងគណកម្មាការក៏បានឲ្យលោកច្រៀងគ្មានហ្គីតាម្តង តែលោកនៅតែធ្វើមិនបានល្អទៀត ដោយលោកនិយាយថា គ្មានហ្គីតារបស់លោកទើបធ្វើឲ្យលោកច្រៀងមិនបានល្អបែបនេះ។
ជាលទ្ធផលចុងក្រោយដើម្បីឲ្យរូបលោកម្នាក់នេះអស់ចិត្ត ក៏គណកម្មាការសម្រេចឲ្យលោកច្រៀងជាលើកទី៣ ហើយគណកម្មាការក៏សម្រេចឲ្យបេក្ខជនម្នាក់នេះអាចប្រើហ្គីតារបស់បានផងដែរ។ នៅទីបំផុតអ្វីៗក៏នៅតែមិនបានល្អ ហើយគណកម្មាការទាំងបួនក៏សម្រេចមិនឲ្យលោកទៅកាន់វគ្គបន្តទៀតទេ។ តែទោះជាយ៉ាងណាក៏ដោយក៏បេក្ខជនម្នាក់នេះនៅតែមិនអស់ចិត្តដោយនិយាយថា មកពីគេដូរហ្គីតារបស់គាត់ ដូចនេះហើយទោះបីជាឲ្យហ្គីតាមកវិញក៏គាត់នៅតែធ្វើមិនបានល្អដែរ គាត់បន្ថែមទៀតថា គាត់អស់ចិត្តលេងហើយ៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

























Post a Comment