Header Ads

សូមជួយស៊ែរផង ពិតជាស្អាតណាស់!!! វិចិត្រកររូបនេះពិតជាពូកែមែន ក្នុងនោះក៏មានរូបក្នុងប្រទេសកម្ពុជាយើងផងដែរ

កាលពីពេលថ្មីៗនេះគេឃើញក្នុង Instagram របស់វិចិត្រករដ៏ល្បីឈ្មោះមួយរូប ដែលគាត់បានបង្ហោះរូបភាពជាច្រើន រួមទាំងរូបដែលគាត់បានគូរក្នុងប្រទេសកម្ពុជាយើងផងដែរក្នុង Instagram ផ្លូវការរបស់គាត់មួយដែលមានឈ្មោះថា seth_globepainter។


បុរសម្នាក់នេះមានឈ្មោះថា Julien Malland ដែលមានឈ្មោះហៅក្រៅថា Seth គឺជាវិចិត្រករ Street Art ដ៏ល្បីឈ្មោះមួយរូប ដោយគាត់បានធ្វើដំណើរពាសពេញពិភពលោកដើម្បីគូសគំនូររបស់ខ្លួននៅតាមជញ្ជាំងផ្ទះ អគារផ្សេងៗ សំណងសាធារណៈ ក៏ដូចជាសំណង់ចាស់ៗ ជាដើម ។


វិចិត្រកររូបនេះមានវ័យ ៤៥ ឆ្នាំ គាត់ធ្លាប់បានធ្វើដំណើរទៅដល់ប្រទេសចិន ជប៉ុន អ៊ីតាលី ឥណ្ឌូនេស៊ី អាហ្សង់ទីន ឥណ្ឌា និងប្រទេសជាច្រើនទៀតរួមទាំងកម្ពុជាផងដែរ។ កាលពីឆ្នាំ ២០១៣មក រូបគាត់បានមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជាយើង ក្នុងកម្មវិធីមួយដែលមានឈ្មោះថា Khmer and sprays ដោយបង្កើតឡើងដោយរូបលោកផ្ទាល់រួមជាមួយនឹងលោក Timo Ebermann ដោយពេលនោះលោកបន្សល់នូវស្នាដៃគំនូរ Street Art ជាច្រើននៅតាមជញ្ជាំងអគារ និងសំណង់ចាស់ៗមួយចំនួន ដែលគំនូរទាំងនោះត្រូវបានរួមបញ្ចូលនូវស្នាដៃសិល្បៈ និងវប្បធម៌ខ្មែរ នៅក្នុងនោះផងដែរ៕


ខាងក្រោមនេះគឺជារូបដែលគាត់បានគូរក្នុងប្រទេសកម្ពុជា




ចំណែករូបខាងក្រោមនេះវិញគឺគាត់បានគូរនៅបណ្តារប្រទេសផ្សេងៗ





























No comments