Header Ads

ផ្អើលពេញពិភពបាល់ទាត់!!! Real Madrid ត្រៀមបញ្ចេញ Ronaldo ចោលឲ្យបានក្នុងខែនេះដើម្បី យក Neymar មកវិញ

ស្ទើរតែមិនគួរឲ្យជឿទាល់តែសោះថា Real Madrid ត្រៀម​​បញ្ចេញ Ronaldo ចោល​​ក្នុង​ខែ​នេះ ដើម្បី​ប្រមូល​លុយ​ទិញ កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​បំបែក​កំណត់​ត្រា​ពិភពលោក Neymar នេះបើ​តាម​សារព័ត៌មាន Express របស់​អង់គ្លេស​បានចុះ​ផ្សាយកាលពី​ថ្ងៃ​សុក្រ ​ល្ងាច​មិញ​នេះ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។


ម្ចាស់​ក្លឹប​អធិរាជស លោក Florentino Perez កំពុង​តែប្រឹងឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ឱ្យ Ronaldo ចេញ​ឲ្យ​បាន​ក្នុង​ខែ​នេះ ខណៈ Neymar ក៏​ចង់​ឲ្យ Ronaldo ដើរ​ចេញ​មុន​ពេល​រូបគេ​ទៅ​ដល់​ទឹក​ដី Bernabeu ផង​ដែរ។


ទោះ​ជា​យ៉ាង​ណា Real Madrid ក៏​ពិបាក​ចិត្តណាស់ដែរ ​ដោយ​​មិន​ដឹង​ថា​ត្រូវ​បណ្តេញ Ronaldo ចេញ​ដោយ​របៀប​ណា ព្រោះ​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​កាល វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​ជួយ​ក្លឹប​ឲ្យ​លើក​ពាន Champions League ៣​ដង នា​៤​រដូវ​កាល​ចុង​ក្រោយ​នេះ។ ប្រភព​ខាង​លើ​បន្ត។


ដំណឹង​​ដែល Real ចង់​លក់ កំពូល​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ ចេញ គឺបាន​ធ្វើ​ឲ្យ​ក្លឹប​តោខៀវ Chelsea ភ្ញាក់​ផ្អើល​ជាង​គេ​នូវ​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​នេះ ខណៈ​ Man Utd និង PSG រង់​ចាំទទួល​ដៃ​១០ ប្រសិន​បើ​ Ronaldo ចេញ​មែននោះ។


Real Madrid ធ្លាប់​ចង់បានខ្សែប្រយុទ្ធរូបនេះពីក្លឹប Santos នៅឆ្នាំ 2013 ប៉ុន្តែពេល​នោះ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បានជ្រើសរើសចូលរួមជំនួស Barca ជំនួស​វិញ ជា​កន្លែង​ដែលរូប​គេ​បានឈ្នះពានរង្វាន់ Champions League មួយអំឡុងពេលលេងរយៈពេល 4 ឆ្នាំ៕


























No comments