Header Ads

ពិតជាពិរោះរណ្តំមែន!!! ច្រៀងបំពេរដល់ថ្នាក់ធ្វើឲ្យ កញ្ញា ឱក សុគន្ធកញ្ញា លង់អារម្មណ៍បាត់ទៅហើយ (មានវីដេអូ)

កាលពីយប់នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ មានបេក្ខជនម្នាក់បានបំពេរគណកម្មាការឲ្យស្លុងអារម្មណ៍ជាមួយសម្លេងរបស់ខ្លួនយ៉ាងខ្លាំង ជាពិសេស កញ្ញា ឱក សុគន្ធកញ្ញាតែម្តង ដែលគាត់បានលង់ទៅនឹងសម្លេងរបស់បេក្ខជនម្នាក់នេះស្ទើរតែលែងដកដង្ហើមទៅហើយ ជាមួយទឹកដមសំនៀង ដែលបានអូសទាញស្ទើរតែលង់ថែមទៀតផង។


បេក្ខជនរូបនេះមកពីខេត្តកំពង់ចាម ដែលមានអាយុ២៤ឆ្នាំ ព្រមជាមួយការលើកយកចម្រៀងមួយបទក្រោមចំណងជើងថា គ្មានថ្លៃគ្មានថ្ងៃរស់ ដែលជាសំនៀងដើមរបស់លោក ខេមរៈសរីមន្ត។ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ ដែលបានធ្វើឲ្យគណកម្មាការស្ងើចសរសើរមិនបានគឺបេក្ខជនរូបនេះមានសម្លេងពីធម្មជាតិរបស់ខ្លួនឯងពិតៗ ដោយមិនបានពត់ពែនធ្វើឲ្យដូចសម្លេងរបស់គេឡើយ។


គួរបញ្ជាក់ផងដែរថាបេក្ខជនរូបនេះមានឈ្មោះថា សុំ សារ៉ាត់ ដែលជាបេក្ខជនក្នុង កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ វគ្គ Judge Audition សបា្ដហ៍ទី ៤។ ដូចនេះដើម្បីកុំឲ្យខាតពេលសូមទៅទស្សនាវីដេអូរបស់ប្អូនទាំងអស់គ្នាដូចខាងក្រោមនេះ៖





























ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments