ម្សិលមិញបទរបស់ប្អូន តែពេលនេះបទរបស់បងម្តងគឺ សុវត្ថិ មុនីវណ្ណ ចេញបទទោលដំបូងរបស់ខ្លួនហើយ ពិរោះណាស់ (មានចម្រៀង)
អូនថាស្នេហាយើងគ្មានអ្វីអាចក្រឡាស់ តែហេតុអ្វីពេលនេះចាកចោលបង? នេះជាអត្ថន័យខ្លះក្នុងបទចម្រៀងទោលដំបូងរបស់កូនប្រុសច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ វិញម្តង ដែលលាយឡំជាមួយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ពិតជាពិរោះរណ្តំខ្លាំងណាស់។ ហើយបទនេះមានចំណងជើងថា "ហេតុអ្វីចាកចោលបង?"។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរសូមស្តាប់ដូចខាងក្រោមនេះ។
គួររំលឹកឡើងវិញផងដែរថា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គេឃើញមានសមាជិកថ្មីដែលត្រូវផលិតកម្មធំរស្មីហង្សមាស បង្ហាញមុខធ្វើសន្នីសីទកាសែតនេះដោយ ប្រកាសជាផ្លូវការថា កូនប្រុស៣រូបរបស់កំពូលតារាចម្រៀងប្រចាំនៅកម្ពុជាលោក ព្រាប សុវត្ថិ ចូលច្រៀងនៅផលិតកម្មរស្មីហង្សមាស ជ្រកក្រោមផលិតកម្មតែមួយជាមួយឪពុករបស់ខ្លួន៕

Post a Comment