អាសូរក្មេងណាស់លោកអើយ!!! ស្ត្រីម្នាក់ឈ្លោះគ្នាជាមួយប្តីសោះដាច់ចិត្តដាក់ថ្នាំបំពុលសម្លាប់កូនទាំងពីររបស់ខ្លួន
(កំពត)៖ កូន២នាក់បានស្លាប់នៅតាមផ្លូវ ឯម្តាយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ បន្ទាប់ពីដេកនៅផ្ទះសំណាក់យីហោ «សុខមនោរម្យ» ស្ថិតក្នុងភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ចំនួន២ថ្ងៃរួចមក។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយថា នៅយប់់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះថា មូលហេតុដែលនាំឲ្យក្មេងប្រុសទាំង២នាក់ ស្លាប់នោះ ដោយសារតែស្រ្តីជាម្តាយដាក់ថ្នាំពុល នៅក្នុងបាយឲ្យកូនហូប ហើយខ្លួនឯងក៏ហូបដែរ តែត្រូវបានប្តីមកទាន់ដឹកយកទៅសង្គ្រោះ រួចពីការស្លាប់។ តែយ៉ាងណាក៏ដោយ បើតាមលោកស្នងការ ស្រ្តីជាម្តាយរូបនេះ នឹងត្រូវចាត់វិធានការតាមច្បាប់ ដែលបានសម្លាប់កូនខ្លួនឯង។
មន្ត្រីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា នៅវេលម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ មានមនុស្សស្លាប់នៅផ្ទះសំណាក់ «សុខមនោរម្យ» ស្ថិតនៅភូមិឃុំខាងលើ។ ភ្លាមនោះសមត្ថកិច្ចស្រុកក្រោមការបញ្ជាពីលោកស្នងការ បានចុះដល់កន្លែងកើតហេតុ ហើយបានសាកសួរទៅម្ចាស់ផ្ទះសំណាក់ ក៏បានប្រាប់ថា មានស្រីម្នាក់ និងកូន២នាក់ មកស្នាក់នៅចំនួន២ថ្ងៃហើយ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករានេះ។
ខណៈសមត្ថកិច្ច បាននិងកំពុងសាកសួរម្ចាស់ផ្ទះសំណាក់ខាងលើ គាប់ជួនប្តីជនរងគ្រោះ និងជាឪពុកក្មេងៗ ក៏បានមកដល់កន្លែងកើតហេតុដែរ ហើយក៏ដឹកប្រពន្ធ និងកូនៗ ទៅសង្រោះនៅមន្ទីរពេទ្យ ខេត្តតាកែវ តែអកុសល្យ ពេលដឹកទៅដល់ពាក់កណ្តាលផ្លូវ កូន២នាក់ បានដាច់ខ្យល់ស្លាប់តែម្តង នៅតែម្តាយកំពុងតែជួយសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យខេត្តតាកែវ។
មន្ត្រីនគរបាលដដែលបន្តថា ជនរងគ្រោះ ម្តាយ និងកូនៗរួមមាន៖ ១-ម្តាយមានឈ្មោះ ប៉ាក សុហេង អាយុ២៤ឆ្នាំ ២-កូនមានឈ្មោះ ហ៊ាល សុវណ្ណាមិ ភេទប្រុស អាយុ១០ឆ្នាំ និង៣-កូនឈ្មោះ ហ៊ាល ក្តាន់ ភេទប្រុស អាយុ៦ឆ្នាំ ទាំងអស់គ្នាមានទីលំនៅ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
សូមបញ្ជាក់ថា ចំពោះហេតុការណ៍នៃការឈ្លោះប្រកែក គ្នារហូតឈានដល់ ប្រពនន្ធនាំកូនចុះចេញពីផ្ទះ ហើយលេបថ្នាំបំពុលទាំងម្តាយទាំងកូនដើម្បីបញ្ចប់រឿងយ៉ាងនេះ សមត្ថកិច្ចមិនទាន់សាកសួរដល់បុរសជាប្តីនៅឡើយទេ ពីព្រោះកូន២នាក់ក៏ស្លាប់ ម្តាយក៏នៅធ្ងន់ធ្ងរកំពុង សង្គ្រោះ ដូច្នេះសមត្ថកិច្ចមិនទាន់អាចធ្វើការសាកសួរបានឡើយ៕

Post a Comment