ក្រោយពីប្រហារជីវិតមាន់ជល់៩២ក្បាល តុលាការសម្រេចបិទការស៊ើបសួរ ដោយបញ្ជូនរឿងក្ដីនេះ ទៅកាត់ទោសហើយ (មានវីដេអូ)
សំណុំរឿងក្ដីសង្វៀនមាន់ជល់នៅឃុំអរិយក្សត្រ ខេត្តកណ្ដាល ដែលធ្វើឲ្យតុលាការខេត្តមួយនេះល្បី ដោយសារដីកាសម្រេចធ្វើឃាតមាន់ជល់ចំនួន៩២ក្បាលកាលពីពេលថ្មីៗនេះ ត្រូវបានប្រភពច្បាស់ការមួយបញ្ជាក់ថា លោកចៅក្រមស៊ើបសួរ បានបិទការស៊ើបសួររួច ហើយនឹងបញ្ជូនទៅជំនុំជម្រះឆាប់ៗនេះ។
ប្រភពព័ត៌មានពីសាលាដំបូងខេត្តកណ្ដាលបានឲ្យដឹងថា លោកហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល ដែលជាចៅក្រមស៊ើបសួរនៅក្នុងសំណុំរឿងសង្វៀនជល់មាន់នៅក្នុងឃុំអរិយក្សត្រ បានសម្រេចបិទការស៊ើបសួរ និងបញ្ជូនសំណុំរឿងរបស់ឈ្មោះ ថៃ ផានី ហៅម៉ាប់អូស្ត្រាលី មកចៅក្រមជំនុំជម្រះដើម្បីចាត់ការបន្ត។
ជនត្រូវចោទឈ្មោះថៃ ផានី ហៅម៉ាប់អូស្ត្រាលី ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្ដាលកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទ បើកលេងល្បែងស៊ីសងខុសច្បាប់ តាមមាត្រា៥ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។
បទចោទប្រកាន់នេះ បានកំណត់ឲ្យផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិនិត្យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល។
សូមបញ្ជាក់ថា សង្វៀនជល់មាន់នៅឃុំអរិយក្សត្រ ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចបង្ក្រាប កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ដោយមានការឃាត់អ្នកញៀនល្បែងជល់មាន់ជាង១០០នាក់ ប៉ុន្តែត្រូវបានដោះលែងមួយចំនួននៅសល់៦១នាក់រួមទាំងឈ្មោះថៃ ផានី។ នៅថ្ងៃទី០៥ ខែធ្នូចៅក្រមតុលាការខេត្តកណ្ដាល បានជំនុំជម្រះផ្ទាល់អ្នកញៀនល្បែងមាន់ជល់ចំនួន៦០នាក់ ដោយផ្ដន្ទាទោស១ខែ តែទោសនេះត្រូវព្យួរ ហើយពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពវិញ លើកលែងតែឈ្មោះថៃ ផានី ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាលដើម្បីបើកការស៊ើបអង្កេត។
ចំណែករថយន្តទំនើបៗ និងម៉ូតូរាប់រយគ្រឿង ដែលបានជាប់ឃុំនៅស្នងការដ្ឋាននគរបាលខេត្តត្រូវបានគេរត់ការយកចេញវិញជិតអស់ហើយ ដោយម្ចាស់យានយន្តនីមួយៗ លះបង់លាភសក្ការៈមិនតិចតួចទេ ដើម្បីរំដោះយានយន្តទាំងនោះ។
បន្ទាប់មកកាលពីពេលថ្មីៗនេះ ចៅក្រមសាលាដំបូងខេត្តកណ្ដាល បានចេញដីកាសម្រេចឲ្យសមត្ថកិច្ចខេត្តកណ្ដាលប្រហារជីវិតពូជមាន់ជល់ចំនួន៩២ក្បាល ដែលរឹបអូសពីសង្វៀនជល់មាន់នោះ។ ការសម្រេចប្រល័យពូជមាន់ជល់៩២ក្បាលនោះ បានធ្វើឲ្យចៅក្រមតុលាការខេត្តកណ្ដាលរងការរិះគន់មិនតិចទេពីស្រទាប់មហាជននានា៕

Post a Comment