Header Ads

សោកស្តាយខ្លាំងណាស់!!!! ព្រោះតែរូបភាពក្តៅសាច់របស់ខ្លួន បានធ្វើឲ្យស្ត្រីម្នាក់នេះបានបាត់បង់ដំណែងដ៏ធំរបស់ខ្លួន

ស្រីស្អាតម្នាក់ឈ្មោះ Anastasia Deeva ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុ​យក្រែន កាលពី​ខែ ១០ ឆ្នាំ២០១៦ ក្នុង​វ័យ ២៤​ឆ្នាំ​។ Anastasia បាន​បញ្ចប់​ការសិក្សា​លំដាប់​ទី​១ នៅ​សកល​វិទ្យាល័យ​ជាតិ Kiev នាង​ចេះ​ភាសា​អង់ និង​ភាសា​បារាំង​ច្បាស់ ហើយ​នាង​ធ្លាប់​ជា​ទីប្រឹក្សា​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ុ​យក្រែន​។


នាង Anastasia Deeva មានការចំណាប់អារម្មណ៍ជាខ្លាំងពី​សាធារណជន នៅ​អ៊ុ​យក្រែន ខណៈ​ក្លាយជា​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​វ័យទើបតែ ២៤​ឆ្នាំ​​ ​នេះ​គឺជា​ព័ត៌មាន​ត្រូវ​បាន​ឧបនាយករដ្ឋមន្ត្រី អ៊ុ​យក្រែន Pavlo Rosenko បញ្ជាក់​លើ​ទំព័រ​កាសែត Kyiv Post​។ ក្នុងនោះផងដែរលោក Rosenko បានបញ្ជាក់​នៅ​ថ្ងៃទី២៧ ខែ១២ ឆ្នាំ២០១៧ ​ថា Deeva ត្រូវ​បាន​បណ្តេញចេញជាផ្លូវការណ៍វិញហើយ។​ 


​រដ្ឋាភិបាល​អ៊ុ​យក្រែន ពុំ​បាន​បង្ហើប​ពី​មូលហេតុ​ដែល​អនុរដ្ឋមន្ត្រី​ដ៏​ស្រស់ស្អាត​វ័យ ២៤ឆ្នាំនេះ បាន​បង់​តំណែង​ឡើយ​។ ប៉ុន្តែ​តាម​ប្រភព​ក្រៅផ្លូវការ​មួយចំនួន​ឲ្យដឹងថា អនុរដ្ឋមន្ត្រី​វ័យ ២៤​រូបនេះ បាត់បង់​តំណែង ព្រោះ​តែង​ប់ង​ល់នឹង​ការបង្អួត រូប​សម្ផស្ស​ តាមរយៈ​ការ​បង្ហោះ​រូបភាព​ក្តៅ​សាច់​លើបណ្តាញសង្គម។


មួយវិញទៀត​រដ្ឋាភិបាល​អ៊ុ​យក្រែន ក៏បាន​ប្រឹងប្រែង​ការពារ​អនុរដ្ឋមន្ត្រី​ស្រី​វ័យក្មេង​រូបនេះ ខណៈពេល​រូបភាព​ក្តៅ​សាច់​របស់​នាង​បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម​៕































No comments