សាលាបញ្ញាសាស្រ្តអន្តរជាតិ មានការងើងឆ្ងល់រឿងប្អូនប្រុស ពេជ្រ ថៃ មិនព្រមទទូលអាហារូបករណ៍របស់ខ្លួន ដោយសាលាប្រាប់ថា...
ប្រហែលជា១ម៉ោងមុននេះ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ គេឃើញមានក្នុងហ្វេសប៊ុកមួយឈ្មោះថា Monorea Bun ដែលគាត់បានបង្ហាញនូវអារម្មណ៍មួយហាក់ដូចជាមានការអន់ចិត្តបន្តិចចំពោះប្អូនប្រុស ពេជ្រ ថៃ ដែលមិនព្រមទទួលយកអាហារូបករណ៏របស់សាលាបញ្ញាសាស្រ្តអន្តរជាតិ ដោយក្នុងនោះគាត់បានរៀបរាប់ពីដំណើរដំបូងឡើងថា៖
"អរគុណសម្រាប់ការជួយ ស៊ែរបន្តរទាក់ទងរឿងកុមារ ពេជ្រ ថៃ ដែលជាម្ចាស់ជ័យលាភី The Voice Cambodia Kid រដូវកាលទី១ ក្នុងការទទួលយកអាហារូបករណ៏ សិក្សានៅសាលាបញ្ញាសាស្រ្តអន្តរជាតិ។
នាងខ្ញុំជាអ្នកទទួលខុសត្រូវផ្ទាល់ក្នុងការទទួលយក កុមារ ពេជ្រ ថៃ មកធ្វើតេស្តឲ្យចូលរៀននៅសាលាបញ្ញាសាស្រ្តអន្តរជាតិកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ និងបានជូន កុមារ ពេជ្រ ថៃ ព្រមទាំងឳពុក ម្តាយ ឲ្យមកពិនិត្យមើល សាលាបញ្ញាសាស្រ្តអន្តរជាតិ ទាំងបីសាខា សាខាបឹងកេងកង សាខាទួលគោក និង សាខា សែនសុខ។
ក្រោយពីទទួលបានលទ្ធផលតេស្តសិក្សា កុមារ ពេជ្រ ថៃ គឺត្រូវចូលរៀនថ្នាក់ទី ៦ ដូច្នេះនាងខ្ញុំក៏បានជូនដំណឹងទៅខាង លោកអគ្គនាយក ហង្សមាស និងក្រុមគ្រួសារអំពីលទ្ធផលតេស្តសិក្សា របស់ កុមារ ពេជ្រ ថៃ ហើយរង់ចាំទទួល កុមារ ពេជ្រ ថៃ ឲ្យមកចុះឈ្មោះចូលរៀននៅសាលាបញ្ញាសាស្រ្តអន្តរជាតិ ទាំងពីរសាខា គឺសាខាទួលគោក និង សាខា សែនសុខ (ដោយសារសាខាបឹងកេងកង គឺមានចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ ថ្នាក់ទី៧)។
ស្រាប់តែថ្មីៗនេះក៏លឺពត៌មានផ្សាយថា កុមារ ពេជ្រ ថៃ បានចូលរៀននៅសាលាទួលស្វាយព្រៃ ថ្នាក់ទី៨ ទៅវិញ។ នាងខ្ញុំក៏បានទាក់ទងជម្រាបសួរទៅខាង លោកអគ្គនាយក ហង្សមាស អំពី បញ្ហានេះ លោកអគ្គនាយក ក៏បានមានប្រសាសន៏ សុំទោសមកខាងសាលាបញ្ញាសាស្រ្ត អំពីការសម្រេចចិត្តរបស់ក្រុមគ្រួសារ កុមារ ពេជ្រ ថៃ ក្នុងការមិនទទួលយក ថ្នាក់អាហារូបករណ៏របស់សាលាបញ្ញាសាស្រ្តអន្តរជាតិ ទាំងពីរសាខាខាងលើ។
លោកអគ្គនាយកបានបន្តរទៀតថា លោកទទួលស្គាល់អំពីសាលាបញ្ញាសាស្រ្តអន្តរជាតិគឺជាសាលាដែរមានគុណភាពខ្ពស់លើការអប់រំ សូម្បីតែក្រុមគ្រួសារកូនក្មួយរបស់លោកអគ្គនាយក ក៏បានសិក្សានៅសាលាបញ្ញាសាស្រ្តផងដែរ តែនេះជាការសម្រេចចិត្តរបស់ក្រុមគ្រួសារកុមារ ពេជ្រ ថៃ។ រហូតមកដល់ពេលនេះ នាងខ្ញុំនៅមិនទាន់បានទទួលពត៌មានថា ហេតុអ្វី បានជាកុមារ ពេជ្រ ថៃ មិនទទួលយកអាហារូបករណ៏របស់សាលាបញ្ញាសាស្រ្តអន្តរជាតិ? សូមបងប្អូនទាំងអស់មេត្តាជួយផ្សព្វផ្សាយពត៌មាននេះបន្តរ ដើម្បីកុំឲ្យមានការភ័ន្តច្រលំបន្តរទៀត។ សូមថ្លែងអំណរគុណទុកជាមុន"
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com




























Post a Comment