ក្តៅៗ!!! ឥទ្ធិពលរបស់កូនព្យុះ បូឡាវិន (Bolaven) នឹងមកដល់ព្រះរាជាណាចក្រកម្ពុជាយើងនៅថ្ងៃស្អែកហើយ
បើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម ប្រហែលជាពីរម៉ោងមុននេះនៅក្នុងហ្វេសប៊ុក បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាយើងនឹងទទួលរងឥទ្ធិពលពីកូនព្យុះមួយ តែវាមិនបានផ្តល់ផលអាក្រក់អ្វីឡើយដល់ប្រទេសយើងនោះទេ ខាងក្រោមនេះជាខ្លឹមសារពេញរបស់ក្រសួងដែលបានបញ្ជាក់ប្រាប់៖
- វិសម្ពាធដែលបានកើតឡើងនៅភាគអាគ្នេយ៍ប្រទេសហ្វីលីពីន បានវិវត្តខ្លួនទៅជាកូនព្យុះទី១ ប្រចាំឆ្នាំ ២០១៨ ឈ្មោះ បូឡាវិន ។
- ឥទ្ធិពលរបស់កូនព្យុះ បូឡាវិន នឹងបែងចែកជា ពីរផ្នែក ។
- ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលខ្សោយពីកូនព្យុះ បូឡាវិន ប៉ុន្តែ នៅតែមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។"






































Post a Comment