Header Ads

ដូចអីក៏ដូចយ៉ាងនេះ!!! រូបមួយសន្លឺកនេះពិតជាបានធ្វើឲ្យមហាជនយល់ច្រឡំមែន (មានវីដេអូ)

បទ «កែវភ្នែក» គឺបទដំបូងបង្អស់របស់កូនប្រុស កំពូលតារា ចម្រៀង ព្រាប សុវត្ថិ ដោយបទមួយនេះបានទទួលបានការគាំទ្រយ៉ាងខ្លាំងគួរឲ្យកក់សំគាល់ ហើយក៏បានធ្វើឲ្យអ្នកទស្សនាជាច្រើនជាប់ចិត្ត ដិតអារម្មណ៍ រហូតធ្វើឲ្យគេមើលដល់ទៅលើស ១លានដងឯណោះ។


ដោយសារតែបទមួយនេះបានធ្វើឲ្យមហាជនទូទៅ រឹតតែចាប់អារម្មណ៍ទៅលើតារាទើបរះ បីនាក់នេះ ថែមទៀត ជាពិសេសកូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ។ ដោយក្នុងនោះត្រូវបានគេដឹងថាលោកបានសម្តែងជាមួយនឹងឪពុកតាំងតែពីក្មេងមកម្ល៉េះ តែពេលនេះក៏ ស្រាប់តែប្រទះឃើញរូបភាពកាលពីក្មេង របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ដែលមើលទៅពិតជាដូចកូនប្រុសច្បងរបស់លោកបច្ចុប្បន្នខ្លាំងមែនទែន។


ក្នុងនោះផងដែរក៏មានអ្នកខ្លះនិយាយថាពិតជាមើលទៅច្រឡំមែន បើមិនប្រាប់ទេគេប្រាកដជាថារូបដែលបានភ្ជាប់ខាងលើនេះគឺជារូបកូនប្រុសរបស់លោក ព្រាប សុវត្ថិ ទៅហើយ៕












































No comments