កាន់តែរន្ធត់ និងអាណិតខ្លោចចិត្ត ពេលឃើញទិដ្ឋភាពបុណ្យសពរបស់បុរសម្នាក់នេះ ហើយគ្រួសារសពក៏បានទទួលបច្ច័យសំណង និងបច្ច័យចូលបុណ្យមួយចំនួនធំ (មានវីដេអូ)
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ លោក វរសេនីយ៍ឯកយឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ និងលោក ឃឹម ស៊ុនសូដា អភិបាលរហខណ្ឌ រួមដំណើរជាមួយមន្រ្តីក្រោមឱវាទ បានអញ្ជើញទៅចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំដល់ជនរងគ្រោះម្នាក់ បានស្លាប់ក្នុង ក្នុងករណីផ្ទុះអាវុធ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងមាន់ជល់ និងបៀរអាប៉ោង មួយកន្លែង ខាងក្រោយផ្សារកាណាសុីធី ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃទី២១ ខែមករា ម្សិលមិញ ។
ជនរងគ្រោះ មានឈ្មោះ ឈៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ ណុប ផាន្នី អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា ។
ជាទុក្ខក្រៀមក្រំសម្រាប់គ្រួសារខាងលើ ក្រោយពីជនរងគ្រោះ បានស្លាប់ បន្ទាប់ពី ផ្ទុះអាវុធក្នុងកិច្ចបង្ក្រាបនៅទីតាំងខាងលើ ក្នុងនាមជាសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ មានការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ។ ឆ្លៀតក្នុងឱកាសនេះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានពាំនាំយកបច្ច័យសំណង និងបច្ច័យចូលបុណ្យមួយចំនួនធំ៕

Post a Comment