ចង់បាក់ចង្កេះរបស់លោក អុឹម ជីវ៉ា!!! តារាស្រីដ៏ល្បីម្នាក់ និងឯកឧត្តមមួយរូប ដែលមានទំនាក់ទំនងនិងគ្នា កុំលាក់គេទៀតអី
ប្រហែលជាពីរម៉ោងមុននេះគេឃើញសាររបស់លោក អុឹម ជីវ៉ាបានរៀបរាប់ពីរឿងតារាកំប្លែងដ៏ល្បីមួយរូប ព្រមជាមួយរដ្ឋមន្រ្តីម្នាក់ពីរឿងរ៉ាវទំនាក់ទំនងគ្នា។ ដោយគ្រាន់តែចាប់ផ្តើមអានបន្តិចស្មានតែមានរឿងអីធំកើតឡើងទៅហើយ ដល់ពេលអានចប់ចង់បាក់ចង្កេះតែម្តង តាមពិតលោកសរសេរក្នុងន័យល្អសោះ ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមអានសាររបស់លោកដូចខាងក្រោមនេេះ៖
"សូមផ្ញើជូនតារាស្រីដ៏ល្បីម្នាក់ និងឯកឧត្តមមួយរូប ដែលទំនាក់ទំនងនិងគ្នា កុំលាក់គេទៀតអី !!! តារាស្រីដ៏ល្បីម្នាក់បានប្រកាសថាមានឯកឧត្តមរដ្ឋមន្រ្តីម្នាក់ជួយចិញ្ចឹមរាល់ខែ ដោយទំនុកបំរុងជាថវិការនិងសម្ភារះ ហើយក៏គេឧស្សាហ៍ឃើញរដ្ឋមន្រ្តីរូបនោះមកសួសុខទុក្ខដល់ផ្ទះតារាស្រីដ៏ល្បីម្នាក់នោះដែរ ពេលដែលតារាស្រីនោះឈឺម្តង ។
តារាស្រីរូបនោះមានកូនពីរនាក់ ហើយកូនទាំងពីរមិនមែនជាកូនរដ្ឋមន្រ្តីរូបនោះឡើយ ហើយថាស្រីរូបនោះក៏បាននិយាយនិងអរគុណរដ្ឋមន្រ្តីថា នាងខ្ញុំ ឈ្មោះ ណយ សំណាង ជាតារាកំប្លែងនិងអាយ៉ៃ សូមថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន និងលោកជំទាវ ដែលបានជួយដល់នាងខ្ញុំពេលនាងខ្ញុំឈឺនិងពេលកូនស្លាប់ ខ្ញុំមានជំងឺបេះដូងមិនអាចថតឬសម្តែងបានទៀតទេ ព្រោះវ័យ៧០ឆ្នាំហើយ ពេលដែលបានឯកឧត្តមនិងលោកជំទាវជួយយ៉ាងដូចនេះគឺនាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ទឹកចិត្តសប្បុរសធម៌ដ៏ល្អរបស់ឯកឧត្តមនិងលោកជំទាវធ្វើអោយនាងខ្ញុំចងចាំជារៀងរហូត សូមជូនពរឯកឧត្តមនិងលោកជំទាវមាន សុខភាពល្អរឹងមាំ ជោគជ័យសំរេចគ្រប់ការងារ សូមអរគុណ។
អត្ថបទដោយៈ លោក អុឹម ជីវ៉ា"
អត្ថបទដោយៈ លោក អុឹម ជីវ៉ា"
Post a Comment