លោកបណ្ឌិត គីម ហ៊ាង និយាយប្រាប់ច្បាស់ៗម៉ងសម្រាប់អ្នកដែលចង់ទិញដីនៅក្បែរព្រលានយន្តហោះថ្មី ដោយសារពេលនេះថ្លៃកប់ពពក (មានវីដេអូ)
ក្រោយពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅម្តុំក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលត្រូវបានគេទម្លាយជាសាធារណៈមកនោះ បានធ្វើឱ្យតម្លៃដីនៅតំបន់នោះឡើងថ្លៃកប់ពពក ។ ហើយក្រុមអ្នករកស៊ីដីធ្លី និង វាយតម្លៃអចលនទ្រព្យ បានលើកឡើងថា វាជាតម្លៃដែលចេញពីមាត់ប្រជាពលរដ្ឋតែប៉ុណ្ណោះមិនមាននរណាគេវាយតម្លៃឲ្យបានពិតប្រាកដនោះទេ។
ក្នុងនោះផងដែរកាលពីព្រឹកមិញនេះ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមភ្នាក់ងារអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាបានប្រាប់ឲ្យដឹងតាមរយៈកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ សម្រាប់ផ្ញើរជូនអ្នកដែលចង់ទិញដីនៅតំបន់នោះ អាចធ្វើការពិចារណាសិនបាន មុនពេលសម្រេចចិត្តទិញ ព្រោះវាមានហេតុផលច្រើនណាស់។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនានូវកិច្ចសម្ភាសន៍របស់គាត់ទាំងអស់គ្នាដូចខាងក្រោមនេះ៖






































Post a Comment