សប្បាយក្លាយទុក្ខ!!! ចូលផឹកស៊ីនៅខារ៉ាអូខេ កំពុងតែសប្បាយផង ពេលគិតលុយអស់ ១៩៣ ដុល្លារ ផ្អើលពេញហាង (មានវីដេអូ)
ភ្នំពេញ: បុរស៤នាក់ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ដែលមានយីហោសែនរីករាយ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយហៅបៀរមកផឹកចំនួន១កេស ព្រមជាមួយសាច់ខ្លែមមួយចំនួន ខណ:ផឹកចប់ស្រាប់តែគិតលុយអស់ចំនួន១៩៣ដុល្លារ ទើបនាំគ្នាឆោឡោបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែមករាឆ្នាំ២០១៨ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់មានគ្នាចំនួន៤នាក់បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខារ៉ាអូខេខាងលើ ដោយហៅស្រាបៀរចំនួនមួយកេសផឹកស៊ីច្រៀងលេងកម្សាន្ត ខណ:ដល់ម៉ោងក៏ហៅគិតលុយ ស្រាប់តែចេញបុងមកសរុបលុយអស់ចំនួន១៩៣ដុល្លារ ដោយសារតែអស់ថ្លៃពេកទើបនាំគ្នាឆោឡោឡើងថា គិតលុយលើសចំនួន និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកសួរនាំ ។
ភ្លាមនោះសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងសួរនាំស្រាប់តែបុរសម្នាក់អះអាងថាខ្លួនជាម្ចាស់ហាង ហើយក៏បានជជែកវែកញែកគ្នាជាច្រើនទាក់ទងរឿងទាំងនេះ។ បន្ទាប់មកជនរងគ្រោះបានសម្រួលគ្នាជាមួយនិងថៅកែហាងដោយគិតលុយត្រឹមតែ១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ហើយជនរងគ្រោះក៏បានចេញទៅផ្ទះរាងៗខ្លួនផងដែរ៕

Post a Comment