Header Ads

ពុលត្រីកំពតទៀតហើយ!!! មានមនុស្សម្នាក់ស្លាប់ និង៩នាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់

នៅសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ​ នៅភូមិ កោះស្ដេច​ ឃុំ កោះស្ដេច ស្រុក​​គីរីសាគរ ខេត្តកោះកុង។​ ប្រជាពលរដ្ឋជាង១០នាក់​ ត្រូវបាន ពុលត្រីកំពត។ ប្រជាពលរដ្ឋដែលបាន ​ពុល​ត្រីកំពតនោះ ត្រូវបាន​បញ្ជូន​ មក​មន្ទី ពេទ្យ​ ៩នាក់​។ ១​ បញ្ជូន​ទៅមន្ទីពេទ្យ​ ព្រះសីហនុ​ខេត្តព្រះសីហនុ​ ១ នាក់ទៀត ត្រូវបាន​ស្លាប់​តាមផ្លូវក្នុងឡាន។ ២នាក់ទៀត ​​បញ្ជូនទៅ មន្ទីខេត្តកោះកុង​មិន​ទាន់បានដឹងឈ្មោះទេ។


ចំណែក៦នាក់​ទៀត​ បញ្ជូន​មកមន្ទីពេទ្យ បង្អែក​ស្រុកស្រែអំបិល​ ១. ឈ្មោះ លឹមជាង​ ប្រុសអាយុ​២៣ឆ្នាំ ជាកម្មក​ទូក​ទេសចរណ៍ ២. ឈ្មោះ អំសំណាង​ ប្រុស​អាយុ ៣៣ឆ្នាំ ជាអ្នក​រត់ម៉ូតូ ឌុប នៅកោះស្ដេច ​៣. ឈ្មោះ ពេជ្រ​សីលា​ប្រុស​អាយុ២៧ឆ្នាំអ្នកកោះ ស្ដេច​ ៤. ឈ្មោះ ដារ៉ូ ប្រុសអាយុ២១ឆ្នាំ ៥. ឈ្មោះ សេង​ផល ប្រុស​អាយុ​៥៤ឆ្នាំ មកពីភូមិ​ព្រែកស្លា​ ឃុំព្រែក​ល្ពៅ ស្រុកពារ​រាំង​ខេត្តព្រៃវែង​ទើបតែមកបាន​៦ថ្ងៃ ៦. ឈ្មោះ វង្ស​ថា​ ប្រុស​អាយុ៤៤ឆ្នាំមកពីខេត្ត​ព្រៃវែង​ដែរ​ទាំងពីនាក់នេះ មកជាមួយ​ មកធ្វើ​កម្មកទូក​នៅកោះស្ដេច​នាក់ទាំងពីនេះ មិន​សូវបាន​ផឹកសុី ច្រើន​​ប៉ុក្មាន​ទេ​ពីព្រោះ រវល់​និយាយ​ទូរសព្ទ គ្រាន់តែ ស្ពឹកដែរជើង​ហើយ​ ក្អួត​អាច​ទ្រាំបានខ្លះ។


តាមសម្ដីអ្នកមីង​ម្នាក់ ​បាន​និយាយ​ថា ​អ្នកទាំង​នោះផឹកស៊ីក្លែមត្រីកំពត គឺស៊ី​តាំងពីពង តាំង​ថ្លើម និយាយរួម​​ស៊ីគ្មានសល់អីទេ​ ទើបពុលយ៉ាងនេះ។ គាត់បន្តថា ​អ្នកខ្លះដឹងថា ត្រីកំពត​ អ្នកខ្លះអត់ដឹង ​ក៏នាំគ្នាស៊ីទៅថា ឆ្ងាញ់ណាស់​។ បើ​តាមសម្ដីលោកគ្រូពេទ្យ​បង្អែកស្រុកស្រែអំបិល​ លោកវេជ្ជបណ្ឌិត ឌុច រតរៈ គាត់​បាននិយាយថា​ អ្នក​ជំងឺទាំង៦នាក់នេះ មិនអីទេ ​ដោយបានលាង​ក្រ​ពះហើយ ​តែនៅទន់ដៃទន់ជើង។


គួររំលឹកឡើងវិញផងដែរថាកាល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះក៏ធ្លាប់មានបុរសម្នាក់បានស្លាប់ដោយសាពុលត្រីកំពត និង២នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៅចំណុចស្រែពង្រ ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ៕




























No comments