រឿងលម្អិតនៃការផ្ទុះកាំជ្រួច ត្រូវបានគេលាតត្រដាងហើយ (មានវីដេអូ)
ខេត្តកែប ៖ ខណៈដែលអាជ្ញាធរខេត្តកែប បានរៀបចំពីធីឆ្លងឆ្នាំថ្មី២០១៧ ឈានចូល២០១៨ នៅយប់ថ្ងៃអាទិត្យ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅឆ្នេរកែប ពីផ្សារក្តាម ដល់ឆ្នេរថ្មី មានប្រវែងជាង ៣ គីឡូម៉ែត្រ ដោយមានប្រជាជនមកពីគ្រប់ទិសទីប្រមាណជាជាង ១០ម៉ឺននាក់ នោះ រហូតដល់នៅវេលាម៉ោង ១១យប់ រៀបនឹងដល់វេលារង់ចាំឆ្លងឆ្នាំទៅហើយ ក៏មានឧប្បទ្ទវហេតុអគ្គិភ័យមួយឆាបឆេះកាំជ្រួចដែលអាជ្ញាធរគ្រោងបាញ់អបអរសារទរឆ្នាំថ្មីនៅឆ្នេរកែប (ឆ្នេរចាស់) បណ្តាលឲ្យមានមនុស្សរងរបួសរលាកស្រាល មនុស្ស ៨នាក់ (ស្រី ៣នាក់)។
ចំពោះការផ្ទុះឆេះកាំជ្រួចក្នុងរាត្រីឆ្លងឆ្នាំសាកលនៅឆ្នេរកែបនេះ ត្រូវបានសមត្ថកិច្ចអះអាងពីមូលហេតុគួរឱ្យសោកស្តាយនេះថា មកពីអ្នកបាញ់កាំជ្រួចរៀបចំខុសបច្ចេកទេស និងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យផ្ទុះឆេះកាំជ្រួចនៅកន្លែងត្រៀមសម្រាប់ដុតនេះតែម្តង ។
ក្នុងនោះផងដែរបើយោងតាម របាយការណ៍បានបញ្ជាក់ថា បន្ទាប់ពីមានករណីឆេះនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្នុងតំបន់ក៏បានចេញមកអន្តរាគមន៍ភ្លាមៗ ដោយបានប្រើរថយន្តបាញ់ទឹករបស់ស្នងការដ្ឋានខេត្តចំនួន៤គ្រឿងជួយបាញ់ពន្លត់ ខណៈមនុស្សរាប់ម៉ឺននាក់មានការភ្ញាក់ផ្អើលឆោឡោរត់រកកន្លែងមានសុវត្ថិភាពចោលកន្ទេល ចោលតុ ចោលកៅអីនៅរដូករណែលធ្វើឱ្យការអបអរដើម្បីត្រៀមនាំគ្នារាប់ថយក្រោយ ត្រូវបានជំនួសវិញដោយការភិតភ័យព្រលឹងចុងសក់ ។
ការផ្ទុះកាំជ្រួចមុនពេលបាញ់អបអរទទួលអំណរឆ្នាំថ្មីឆ្នាំ២០១៨នេះបានធ្វើឱ្យផ្ទៃមេឃនិងកន្លែងដែលតាំងបាញ់កាំជ្រួចភ្លឺចិញ្ចាចលាយឡំដោយសំឡេងផ្ទុះលាន់ឮខ្លាំងៗដូចគ្រាប់ផ្លោងគួរឱ្យរន្ធត់ផងដែរធ្វើឱ្យមនុស្សរាប់ម៉ឺននាក់រត់ប្រសាច ។ ប៉ុន្តែចាត់ទុកថាជាសំណាងល្អដែរ ដែលមិនមានអ្នករងគ្រោះដោយការរត់ជាន់គ្នា ឬអ្នករបួសធ្ងន់រហូតបាត់បង់ជីវិតនរណាម្នាក់ឡើយ។ ខណៈពេលកើតហេតុដ៏ភ្ញាក់ផ្អើលនោះ លោក កែន សត្ថា អភិបាលខេត្តបានទៅសាកសួរសុខទុក្ខអ្នកដែលរងរបួសនៅឯមន្ទីរពេទ្យផងដែរ ។
បើតាមព័ត៌មានបន្ថែម ជុំវិញករណីផ្ទុះកាំជ្រួច នៅឆ្នេរកែបបានឱ្យដឹងទៀតថា បណ្តាលមកពីអ្នកដុតសាកល្បងមួយដើម ហើយកាំជ្រួចដែលដុតនោះបានដួលរលំ ហើយផ្ទុះទៅបុកកាំជ្រួចរាប់សិបដើមទៀតដែលគេបានរៀបចំជាជួរសម្រាប់ដុតអបអរសាទរម៉ោងសូន្យទទួលឆ្នាំ២០១៨ ទើបបណ្តាលឱ្យផ្ទុះឆេះតែម្តង ។ ទោះបីជាបែបនេះក្តី ព័ត៌មានពីការដុតសាកល្បងនេះមិនមានប្រភពណាមួយអះអាងឱ្យច្បាស់លាស់នោះទេ តែអាចនិយាយបានថា ជាការរៀបចំដែលខ្វះលក្ខណៈបច្ចេកទេស ខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឱ្យកើតមានហេតុការណ៍ព្រលឹងចុងសក់បែបនេះ ។
ជុំវិញហេតុការណ៍ផ្ទុះកាំជ្រួចនេះដែរ ពីអតីតកាលបានកើតឡើង២លើកមកហើយ ដែលពីប៉ុន្មានឆ្នាំមុននេះការបាញ់កាំជ្រួចអបអរថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ បណ្តាលឱ្យនិស្សិតម្នាក់ស្លាប់នៅត្រើយខាងជ្រោយចង្វា ។ ចំណែកក្នុងពិធីប្រណាំងទូកនៅខេត្តស្វាយរៀងក៏មានការបាញ់ខុសបច្ចេកទេសដែរធ្វើឱ្យកាំជ្រួចផ្ទុះឆេះរោងកីឡាករអុំទូកបណ្តាលឱ្យរបួសច្រើននាក់ផងដែរ ៕

Post a Comment