Header Ads

នាយ ក្រឹម ស្រក់ទឹកភ្នែកបង្ហាញរឿងពិតឲ្យលោក ហេង ឡុង បានដឹងរឿងរ៉ាវក្នុងគ្រួសាររបស់លោក

កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ដែលទើបតែកន្លងផុតថ្មីៗនេះ គេក៏ប្រទះឃើញសារមួយដែលបានបង្ហោះចេញពីក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក ហេង ឡុង ដែលត្រូវជាគូស្នេហ៍របស់ អ្នកនាង ចន ច័ន្ទលកិ្ខណា ដែលរូបលោកហាក់ដូចជាមានភាពស្និតស្នាល និងដឹងរឿងពិតរបស់នាយ ក្រឹម ដោយក្នុងនោះលោកបានសរសេរថា៖



"បងក្រឹមបានរៀបរាប់រឿងគ្រួសារគាត់ទាំងទឹកភ្នែក ពេលខ្លះយើងមិនអាចមើលពីសំបកក្រៅបានទេ ជាពិសេសសារពត៌មានដែលគ្មានវិជ្ជាជីវៈ។ តើប្រជាជនប៉ុន្មាននាក់ដែលសុខចិត្តដើរសុីឈ្នួលគេទាំងយប់ទាំងថ្ងៃ ហើយយកលុយអោយកូនរៀនសាលាអន្តរជាតិរហូតដល់វិទ្យាលយ័អស់លុយជាង១២មុឺនដុល្លា!"


គួរបញ្ជាក់ថាកន្លងមក តែងតែមានពាក្យរិះគន់ជាច្រើនលើនាយ ក្រឹម ទាក់ទងរឿងរ៉ាវដែលពាក់ព័ន្ធក្នុងគ្រួសារ មិនចេះចប់មិនចេះហើយ តែទោះជាយ៉ាងណា តារាកំប្លែងមាឌតូចរូបនេះ ក៏មិនសូវមានការតបតប៉ុន្មានទេនៅពេលដែលមានរឿងនេះកើតឡើង។ ដោយឡែកនៅក្នុងគ្រួសារនីមួយៗយើងមិនអាចដឹងច្បាស់នោះទេ ថាមានអ្វីកើតឡើង ដូចជាពាក្យចាស់តែងនិយាយថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ៕












































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments